ភូមិចំនួន២ ទៀត នៅស្រុកសំរោង ត្រូវបានបិទជាបណ្តោះអាសន្ន

TNM(តាកែវ) ៖ភូមិពន្លឺ ឃុំជំរះពេន និង ភូមិត្បាច ឃុំជើងគួ នៃស្រុកសំរោង ខេត្តតាកែវ ត្រូវបានបិទជាបណ្តោះអាសន្ន នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ។

លោក កេត ម៉ៅ អភិបាលស្រុកសំរោង សូមអោយបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំនៅជិតឬប៉ះពាល់អ្នកដែលមកពីតំបន់ផ្សេង ដែលមានហានិភ័យខ្ពស់ ។

លោក បន្តថា រដ្ឋបាលស្រុកសំរោង បានសម្រេចបិទការចេញចូលភូមិចំនួន២ទៀត ដែលមានអ្នកប៉ះពាល់ អ្នកមានវិជ្ជមានកូវិដ-១៩ ៕

អត្ថបទដែលជាប់ទាក់ទង