អាជ្ញាធរស្រុកកោះធំ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទ ក្នុងតំបន់ជ្រៃធំ ជៀសវាងឆ្លងកូវីដ១៩ទ្រង់ទ្រាយធំ

TNM(ខេត្តកណ្ដាល) ៖ រដ្ឋបាលស្រុកកោះធំ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានស្នើដល់ប្រជាពលរដ្ឋ និងអាជីវករ ក្នុងតំបន់ទីប្រជុំជនជ្រៃធំ ផ្អាកការធ្វើអាជីវកម្មគ្រប់ប្រភេទ ដើម្បីចៀសវាងការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ។

ទីប្រជុំជនជ្រៃធំ រួមមាន ភូមិ ជ្រៃធំ ភូមិព្រែកស្បូវ និងភូមិព្រែកស៊ីង នឹងត្រូវផ្អាកដំណើរការអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មីពីអាជ្ញាធរខេត្តកណ្ដាល។

ការផ្អាកអាជីវកម្មទាំងអស់នៅតំបន់ទីប្រជុំជនជ្រៃធំនេះ ធ្វើឡើងដើម្បីការពារការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលមិនទាន់ធូរស្រាល៕

អត្ថបទដែលជាប់ទាក់ទង