ប្រេស៊ីលមានអ្នកស្លាប់ដោយកូវីដជិត៣ពាន់នាក់ក្នុងមួយថ្ងៃ
TNM(ប្រេស៊ីល) ៖ ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសប្រេស៊ីលបានចុះបញ្ជីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន ២,៨៤១ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២៨២.១២៧ នាក់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន ចិនស៊ិនហួរ។
ក្រសួងក៏បានរាយការណ៍អំពីករណីឆ្លងថ្មីចំនួន ៨៣.៩២៦ករណីបន្ថែមទៀយក្នុងរយៈពេលដូចគ្នាដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេសបានកើនឡើងដល់១១.៦០៣.៥៣៥ករណី។
ក្រសួងបាននិយាយថា បច្ចុប្បន្ននេះប្រទេសនេះមានអត្រាស្លាប់ជាមធ្យម ១៣៤.៣ នាក់និងករណីឆ្លង៥.៥២១ ករណីក្នុងចំណោមប្រជាជន១០០.០០០ នាក់។ ប្រទេសអាមេរិកខាងត្បូងកំពុងជួបប្រទះរលកថ្មីដែលបង្កឡើងដោយវីរុសបម្លែងខ្លួនថ្មីមានឈ្មោះ P.1 ដែលបានផុសឡើងនៅភាគខាងជើងរដ្ឋ Amazonas ក្នុងខែវិច្ឆិកាឆ្នាំមុន ចំពេលវិស្សមកាលរបស់ប្រជាជនប្រេស៊ីលរដូវក្តៅ៕