ប្រធានអង្គភាពអន្តរាគមន៍ ប្រមូលកម្លាំងប្រជុំជួរ ផ្សព្វផ្សាយផែនការការពារ និងប្រចាំការត្រៀមអន្តរាគមន៍ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្រចាំការត្រៀមអន្តរាគមន៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ឹង ដារ៉េត បានលើកឡើងថា អង្គភាពអន្តរាគមន៍ បានត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម ក៏បានណែនាំកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រមូលផ្តុំ ១០០% ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ឱ្យបានម៉ឺងម៉ាត់បំផុតធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ជាពិសេសកងកម្លាំងទាំងអស់ត្រូវ គោរពបទបញ្ជា វិន័យ និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ៕ អរគុណសន្តិភាព (អគ្គស្នងការដ្ឋាននគរបាលជាតិ)