ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង
ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ចាប់ផ្តើមគិតកម្រៃ ពីម៉ោង ៧ព្រឹកនេះ តទៅ ដោយការបង់ប្រាក់នឹងត្រូវធ្វើឡើង តាមចម្ងាយជាក់ស្តែង។ ជាឧទាហរណ៍ ចម្ងាយ “ភ្នំពេញ-ក្រុងព្រះសីហនុ “ ត្រូវ បង់ 12$ (បានចុះតម្លៃមកត្រឹម 80%រួច) សម្រាប់យានយន្តដែលត្រូវបង់កម្រៃ Type “A”ខាងក្រោម៖ 1. រថយន្តប្រភេទគ្រួសារ 7កៅអី ចុះក្រោម 2. រថយន្តផ្ទុកទំនិញ ក្រោម 2តោន 3. ទោចក្រយានយន្តកម្លាំង ចាប់ពី 500cc ឬ 27kW ឡើង មាន បិត លតាបត្រ (ស្ទីគ័រ) សម្គាល់អនុញ្ញាតដោយក្រសួង។ដោយឡែក តារាងកម្រៃលម្អិតត្រូវគិតជា គីឡូម៉ែត តាមប្រភេទយានយន្ត ដូចមានក្នុងតារាងជូនភ្ជាប់។ តារាងកម្រៃ ក៏មានបិតនៅតាមផ្ទាំងព័ត៌មាន ច្រកចេញចូលផ្លូវល្បឿនលឿនផងដែរ។ ចំណែកឯ រាល់យានយន្តចូលប្រើប្រាស់ផ្លូវល្បឿនលឿន ត្រូវមាន៖ – ផ្លាកលេខសម្គាល់ យានយន្ត – ត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) មានសុពលភាព – កាតព្វកិច្ចផ្សេងៗតាមច្បាប់ដែលបានកំណត់៕សម្រួលដោយ ទៀង បុណ្ណរី