ប្រជាកសិករនៅក្នុងខេត្ត សៀមរាប បានចាប់ផ្តើមការងារដាំដុះស្តារឡើងវិញ ដំណាំស្រូវដែលបានខូចខាតដោយទឹកជំនន់នាពេលកន្លងមក

បងប្អូនប្រជាពលរដ្ឋដែលរងការខូចខាតដំណាំកសិកម្ម នៅក្នុងខេត្តសៀម រាប បានចាប់ផ្តើមការងារដាំ ដុះស្តារឡើងវិញ នូវដំណាំ ស្រូវរបស់ខ្លួនជាបណ្តើរៗ ខណៈមន្តី្រជំនាញបានចែកជូនគ្រាប់ពូជ និងជួយប្រឹក្សាអំពីបច្ចេកទេស  ដើម្បីឱ្យការដាំដុះទទួលបានផលល្អ និងបរិមាណផលច្រើន។អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍! លោកទា គឹមសុទ្ធ ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី២៦ ខែតុលា ឆ្នំា ២០២២នេះថា ក្រោយពេលស្ថានភាពទឹកជំនន់បានស្រកចុះជាបន្តបន្ទាប់ បច្ចុប្បន្នប្រជា កសិករមួយចំនួនបានចាប់ ផ្តើមការងារដាំដុះដំណាំស្រូវស្តារឡើងវិញជាបណ្តើរៗ ក្រោយពេលខូចខាតដោយ សារទឹកជំនន់កន្លងមក។ លោកបន្តថា នៅក្នុងខេត្ត សៀមរាបផ្ទៃដីកសិកម្មដែលមានលទ្ធភាពអាចដាំដុះស្តារឡើងវិញ បានតែចំនួនជាង ៣,៧០០ហិកតាប៉ុណ្ណោះ ដោយត្រូវចំណាយពូជស្រូវសុទ្ធល្អនួន៣៧,៧០០ គីឡូក្រាម។លោកបន្តថា ក្រោមការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល គណៈកម្មការគ្រប់គ្រងគ្រោះ មហន្តរាយខេត្ត បានទទួលគ្រាប់ពូជស្រូវ ចំនួន ២៧២,៩០០គីឡូក្រាម និងបានចែកជូនដល់ដៃកសិករចំនួន២,៩៤០គ្រួសាររួចហើយ ។លោកបន្តទៀតថា ទន្ទឹមនឹងការបែងចែកគ្រាប់ពូជស្រូវ មន្ទីរកសិកម្មខេត្ត បានចាត់មន្ត្រីជំនាញចុះប្រឹក្សាបច្ចេកទេសកសិកម្មវៃឆ្លាតលើដំណាំស្រូវ ក្នុងការគាំទ្រការដាំដុះស្តារឡើងវិញ ប្រកប ដោយប្រសិទ្ធភាព គិតត្រឹមថ្ងៃទី២៥ ខែតុលានេះ ដំណំាស្រូវដាំស្តារឡើងវិញបាន២៦ហិកតា លើឃុំចំនួន៣ ក្នុងស្រុកស្រីស្នំ។ គាត់ចាប់ផ្តើមធ្វើហើយ ជាក់ស្តែងស្រូវពូជដែលយើងបានចែកទៅគាត់ចាប់ផ្តើមធ្វើហើយ ហើយប្រជាពលរដ្ឋមួយចំនួន ដែលគាត់រងគ្រោះ អត់បានស្រូវពូជក៏គាត់ចាប់ផ្តើមធ្វើដែរ។ ទិន្នន័យដែលខូចខាតវា១ម៉ឺនជាង ប៉ុន្តែលទ្ធភាពដែលស្តារហ្នឹងអាចបានតែ៣៧០០ហិកតាប៉ុណ្ណោះ។ សូមជម្រាបផងដែរថា គ្រោះ មហន្តរាយនៃទឹកជំនន់ ក្នុងរដូវវស្សាឆ្នាំ២០២២នេះ បានកើតឡើងក្នុងភូមិសាស្ត្រខេត្ត សៀមរាប ធ្វើឱ្យប៉ះពាល់ខូច ខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជា ស្ពានថ្នល់ ផ្ទះសម្បែងប្រជាពលរដ្ឋ ប៉ះពាល់ដល់ដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួន។ ក្នុងនោះដំណាំស្រូវ ក្នុងខេត្តបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ មានចំនួនសរុប ៣៨,០៧៨ហិកតា ក្នុងស្រុកចំនួន៧ ឃុំ៤៩ ភូមិ៣២៨ និង២៦,៩២៥គ្រួសារដែលរងគ្រោះ។ ចំណែកផ្ទៃដីដំណាំស្រូវខូចខាត ដោយគ្រោះទឹកជំនន់វិញ មានចំនួន១៣,០៦៣ហិកតា និងអាចដាំដុះស្តារឡើងវិញ បានចំនួន៣,៧៧៤ហិកតាប៉ុណ្ណោះ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង