គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ តាមដានការផ្លាស់ទីរបស់ត្រីរាជ និងត្រីបបែលយក្សទឹកសាបនៅក្នុងទន្លេមេគង្គ
មន្ត្រីគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ Wonders of the Mekong បានឱ្យដឹងនៅថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២នេះថា សត្វត្រីជាងមួយពាន់ប្រភេទ អាស្រ័យនៅក្នុងទន្លេមេ គង្គ ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយត្រីទាំងនេះផ្តល់អាហារនិងប្រូតេអ៊ីន ដល់មនុស្សរាប់លាននាក់ រស់នៅអាងទន្លេនេះ។ ប្រភពមន្ត្រីដដែលបញ្ជាក់ទៀតថា ប្រភេទត្រីធ្វើការផ្លាស់ទី ដែលពិសេសនិងជិតផុតពូជដូចជា៖ ត្រីរាជ និងត្រីបបែលយក្សទឹកសាប ចាត់ទុកទន្លេនេះជាផ្ទះរបស់ពួកវា។ ក៏ប៉ុន្តែពេលវេលា និងទីកន្លែងដែលប្រភេទត្រីទាំងនេះផ្លាស់ទីក្នុងអាងទន្លេ នៅតែជារឿងដែលគេមិនទាន់ដឹងច្បាស់នៅឡើយ។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងដៃគូនានា កំពុងសហការជាមួយសហគមន៍មូលដ្ឋានលើការសិក្សាពី acoustic telemetry ដើម្បីតាមដានការផ្លាស់ទីរបស់ត្រីទាំងនេះ ៕ សម្រួលដោយ ទៀង បុណ្ណរី