មូលនិធិគន្ធបុប្ផាធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ដែលបានឧបត្ថម្ភសេវាអ៊ីនធឺណិតដល់ខ្លួន

Story:កាលពីពេលថ្មីៗនេះមូលនិធិគន្ធបុប្ផាបានចេញនូវបណ្ណថ្លែងអំណរគុណរបស់ខ្លួនជូនដល់ក្រុមហ៊ុនអ៊ិនធឺណិត TODAY ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតកម្រិតខ្ពស់ក្នុងស្រុកមួយចំពោះសកម្មភាពសប្បុរសធម៌ របស់ខ្លួនក្នុងការឧបត្ថម្ភសេវាអ៊ិនធឺណិតប្រើប្រាស់ដោយឥតគិតថ្លៃជូនដល់មន្ទីពេទ្យមួយនេះ។

 

នៅក្នុងលិខិតនោះមូលនិធិគន្ធបុប្ផាបានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន TODAY ដែលបានគិតគូរជួយដល់មន្ទីពេទ្យដើម្បីបន្តរចីរភាពនៃកិច្ចដំណើរការរបស់មន្ទីពេទ្យគន្ធបុប្ផា។

 

លោក ទើ  យូសុះ ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនអ៊ិនធឺណិត TODAY​ បានគូសបញ្ជាក់ថាកញ្ចប់ជំនួយ នេះបានផ្តល់ជូនមន្ទីពេទ្យគន្ធបុប្ផាចំនួនបីទីតាំងដូចជា៖

១. មន្ទីពេទ្យគន្ធបុប្ផា សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ល្បឿន ៧០Mbps

២. មន្ទីពេទ្យគន្ធបុប្ផា ខាងក្រោយព្រះបរមរាជ្យវាំង ខណ្ឌចំការមន ល្បឿន ២០Mbps

៣. មន្ទីពេទ្យគន្ធបុប្ផាដែលស្ថិតក្នុងក្រុងសៀមរាប ល្បឿន ៧០Mbps

 

គូសបញ្ជាក់ថាក្រុមហ៊ុនអ៊ីនធឺណិត TODAY គឺជាក្រុមហ៊ុនឈានមុខគេមួយដែលកំពុងផ្តល់សេវាអ៊ិនធឺណិត កម្រិតខ្ពស់ដល់បណ្តាលក្រុមហ៊ុនអាជីវកម្ម និងអ្នកប្រើប្រាស់តាមគេហដ្ឋាន។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុង បម្រើសេវាកម្មអ៊ិនធឺណិតជាច្រើនដូចជា Business Broadband Internet (BBI), Dedicated Broadband Internet (DBI), TODAY Layer 2 VPN, TODAY xFast, Dark Fiber និងកញ្ចប់សម្រាប់គេហដ្ឋាន TODAY FiberX។

 

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ក្រុមហ៊ុនអ៊ិនធឺណិត TODAY តាមរយៈទូរស័ព្ទ ​លេខ៖ 087 21 5577 / 070 58 5577 ឬតាមរយៈ Facebook Messenger “TODAY Internet” ឬគេហរទំព័រ www.today.com.kh។

អត្ថបទដែលជាប់ទាក់ទង