វិវាទរយៈពេលជិត៣០ទទួលបានយុត្តិធម៌ ប្រជាពលរដ្ឋជាអតីតកងទ័ព សសេរលិខិតថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម ដួង តារា រួមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត

សៀមរាប៖ អតីតយុទ្ធជន១គ្រួសារ ធ្វើលិខិតសសេរដោយដៃថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់យុត្តិធម៌ដល់ពួកគាត់ ដោយពួកគាត់រងភាពអយុត្តិធម៌មានរយៈពេលជិត៣០មកហើយ។ លិខិតថ្លែងអំណរគុណសូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឯកឧត្តម ដួង តារា លោកប្រធានក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល តុលាការឧទ្ធរណ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។      ខ្ញុំបាទ គង់ សារុន ភេទប្រុស អាយុ៦២ឆ្នាំ មានប្រពន្ធ និងកូន៧នាក់ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានវិវាទដីធ្លីជាមួយឈ្មោះ នង ចន្នី តំណាងដោយឈ្មោះ ស៊ឹន យឿម ជាមន្ត្រីយោធាភូមិភាគីទី៤ ដែលដីនោះមានទីតាំងផ្សេងគ្នា ប្តឹងចោទប្រកាន់ខ្ញុំ គង់ សារុន អតីតកងទ័ពភូមិភាគទី៤ អស់រយៈពេលជិត៣០ឆ្នាំ។ ខ្ញុំបានព្រមទាំងក្រុមគ្រួសារ ពិតជាសប្បាយរីករាយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឯកឧត្តម ដួង តារា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធានតុលាការកំពូល ប្រធានតុលាការឧទ្ធរណ៍ ដែលបានផ្តល់យុត្តិធម៌ដល់ខ្ញុំបាទ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ជាស្ថាពរពិតប្រាកដដល់ក្រុមគ្រួសារខ្ញុំបាទ។ ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឯកឧត្តម និង អស់លោក ទាំងអស់ ខ្ញុំសូមជូនពរមានសុខភាពល្អ រឹងមាំជានិច្ច សុខសប្បាយព្រមទាំងក្រុមគ្រួសារ ជោគជ័យគ្រប់ភារកិច្ច។ ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមប្តេជ្ញាបន្តគាំទ្រ ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសជារៀងរហូត ដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងជីវភាពរស់នៅ និងលើកឡើងថា មានតែសម្តេចតេជោ ហ៊ុន សែន ទេទើបដឹងពីទុក្ខលំបាកប្រជាពលរដ្ឋ។ សូមបញ្ជាក់ថាលោក គង់ សារុន មានវិវាទដែលមិនអាចដោះស្រាយបាន អស់រយៈពេលជិត៣០ឆ្នាំ មកហើយលោកក៏បានដាក់លិខិតសុំកិច្ចអន្តរាគមន៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈឯកឧត្តម ដួង តារា ក្រោយមានការអន្តរាគមន៍ពីសម្តេចតេជោ ដោយបានឲ្យឯកឧត្តម ដួង តារា ពិនិត្យធ្វើការដោះស្រាយ រហូតទទួលបានយុត្តិធម៌ដូចដែលឃើញនាពេលនេះ។ ក្នុងការពិនិត្យធ្វើការដោះស្រាយរបស់ឯកឧត្តម ដួង តារា គឺឯកឧត្តមលោក មានក្រុមពិភាក្សា ក្រុមប្រឹក្សាអ្នកច្បាប់ ដែលមានសមត្ថភាព ចំណេះដឹង បទសោធន៍គ្រប់គ្រាន់ ទាំងផ្នែកច្បាប់ និងផ្នែកបច្ចេកទេសភូមិសាស្រ្ត ដូច្នេះហើយការពិនិត្យដោះស្រាយរបស់ឯកឧត្តម ដួង តារា សុក្រឹតភាព ច្បាស់លាស់។ ចំពោះការដោះស្រាយក្រៅប្រព័ន្ធតុលាការរបស់ឯកឧរត្តម ដួង តារា និង មានការសហការកាន់តែល្អរឹងមាំ ជាមួយនឹង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីរួមគ្នាខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ឲ្យបានកាន់តែច្រើន ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងយុត្តិធម៌ ដើម្បីផ្តល់នូវទំនុកចិត្តជំនឿជឿជាក់ដល់ប្រជាពលរដ្ឋ ក្រោមការគ្រប់គ្រងរបស់សម្តេចតេជោ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង