មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភទូក និងម៉ាស៊ីនទូក ៤ គ្រឿង ដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ព្រះវិហារ៖ មេបញ្ជាការកងទ័ព ជើងគោក និងជាអគ្គមេបញ្ជា ការរង នៃកងយោធពលខេមរ ភូមិន្ទឯកឧត្តមឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត បានប្រគល់ទូក និងម៉ាស៊ីនទូក ៤គ្រឿង ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ សម្រាប់សកម្មភាពក្នុងបេសកកម្មផ្សេងៗ តាមបទបញ្ជា ជាពិសេស នៅក្នុងសកម្មភាពមនុស្សធម៌ បម្រើ ប្រជាជន ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិជំនន់ទឹកភ្លៀង នៅក្នុងភូមិ សាស្ត្រខេត្តព្រះវិហារ។ ការប្រគល់ទូក និងម៉ាស៊ីនទាំង ៤គ្រឿងនោះ បានធ្វើ ឡើង កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តាមរយៈក្រុមការងារ ដែលជាតំណាងរបស់ ឯកឧត្តមឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេ បញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ។ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានថ្លែង ដោយសំដែងនូវការ គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជានិច្ច កាលតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់បំផុតដល់សុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេស ក្នុងកាលៈទេសៈដែលប្រជាជនមួយចំនួន នៅខេត្តព្រះវិហារ កំពុងទទួលរងផលប៉ះពាល់ដោយគ្រោះជំនន់ទឹកភ្លៀង។ លោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងទៀតថា ក្នុង នាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាយ ទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពជូនពរ ឯកឧត្តមឧត្តម សេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក និងលោក ជំទាវ សូមមានសុខភាពល្អ កម្លាំងមាំមួន និងពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្រួលដោយ ទៀង បុណ្ណរី   

អត្ថបទដែលជាប់ទាក់ទង