ផ្ទៃដីស្រូវរដូវវស្សាជិត៣០ ០០០ហិកតា បានប៉ះពាល់និងខូចខាតដោយគ្រោះទឹកជំនន់ទឹក ភ្លៀង

មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងទេសាទ​ខេត្ត​កំ​ពង់ធំ បានឱ្យដឹង នៅល្ងាចថ្ងៃ​សុ​ក្រ​ទី០៧ខែតុលា ឆ្នាំ២០២២ថា ស្ថានភាពទឹកជំនន់ទឹកភ្លៀង​នៅខេត្ត​កំពង់​ធំបា​ន​ជ​ន់​ឡើ​ង​យ៉ា​​ងគំហុក ហើយនៅពេលនេះទឹកមិនទាន់ស្រកចុះនៅឡើយទេជាពិសេសទឹកស្ទឹង សែន​ធ្វើ​ប៉ះ​​ពាល់និងខូចខាតដំណាំស្រូវនិងផលដំណាំផ្សេងៗរាប់ម៉ឺនហិកតា។ គិតត្រឹមថ្ងៃទី០៧ខែតុលាឆ្នាំ២០២២ផ្ទៃដីស្រូវរដូវវស្សាសរុបចំនួន២៧៣៤៨ហិកតា បា​ន​ប៉ះ​ពា​ល់​ដោយគ្រោះទឹកជំនន់ទឹកភ្លៀង ក្នុងនោះខូចខាតអស់ចំនួន៩៥១៥ហិកតាលើ០៩ក្រុង ស្រុក​ចំ​នួន៥៩ឃុំ សង្កាត់ ស្មើនឹង១៥២២៣គ្រួសារ។ ផ្ទៃដីស្ដារឡើវិញបានចំនួន២៦៧ហិកតា។ មន្ត្រីដដែលបានឱ្យដឹងទៀតថា ស្រុកបារាយណ៍ ប៉ះពាល់ផ្ទៃដីចំនួន១០៥៨ហិកតា ក្នុ​ង​នោះ​ខូ​ច​​ខា​តចំនួន៥១១ហិកតា។ ស្រុកកំពង់ស្វាយ ប៉ះពាល់ផ្ទៃដីចំនួន ៦៣៨​១ហិ​កតា​ខូ​ច​ខា​ត​អ​ស់​ចំ​នួ​ន ៤៥៥៤ហិកតា។ ក្រុងស្ទឹងសែន ប៉ះពាល់ផ្ទៃដីចំនួន ១៨១៨ហិកតា ក្នុង​នោះ​ខូ​ច​ខាត​អ​ស់​ចំ​នួន៤៥១ហិកតា ផ្ទៃដីស្ដារឡើងវិញបានចំនួន១៥ហិកតា។ ស្រុកប្រាសាទបល្ល័ង្ក ប៉ះ​ពា​ល់​ផ្ទៃ​ដីចំនួន៣១៥៣ហិកតា។ស្រុកប្រាសាទសំបូរ ប៉ះពាល់ផ្ទៃដីចំនួន៩៥៧ហិកតា ខូចខា​ត​អ​ស់​ចំ​នួន៥៩៥ហិកតា។ ស្រុកសណ្តាន់ ប៉ះពាល់ផ្ទៃដីចំនួន២៦៩៦ហិកតា ខូចខាតចំនួន ៩២៥​ហិ​ក​តា​។ ស្រុកសន្ទុក ប៉ះពាល់ផ្ទៃដីចំនួន១៤៦២ហិកតាក្នុងនោះខូចខាតចំនួន១០៥៣ហិកតា។ ស្រុកស្ទោង ប៉ះពាល់ផ្ទៃដីចំនួន ១០២២ហិកតា ក្នុងនោះខូចខាតចំនួន៨៩២ហិកតា។ ស្រុកតាំងគោក ប៉ះពាល់ផ្ទៃដីចំនួន ១០២២ហិកតាខូចខាតចំនូន ៥៣​៤ហិកតានិងស្ដា​រ​ឡើ​ង​វិ​ញ​បា​ន​ចំនួន២៥២ហិកតា។ គ្រោះទឹកជំនន់នេះផងដែរបានធ្វើឱ្យផលដំណាំរួមផ្សំផ្សេងៗមានដំឡូងមីប៉ះពាល់ចំនួន៨៣៧ហិកតាក្នុងនោះខូចខាតអស់ចំនួន២៦៣ហិកតានិងបានប៉ះពាល់ផលដំណាំផ្សេងៗទៀតចំនួន៤៥ហិកតាក្នុងនោះខូចខាតអស់ចំនួន១៤ហិចតា។ នៅរដូវវស្សាឆ្នាំ២០២២នេះ ការងារបង្កបង្កើនផលស្រូវរបស់កសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃ​ទី​០​៧​ខែតុលាឆ្នាំ២០២២ សម្រេចបានចំនួន ១៨៤០៤៧ហិកតាស្មើនឹង៨៦,២៩ភាគរយ នៃផែ​ន​កា​រ​ ២១៣.៣០០ហិកតា ទាបជាងឆ្នាំមុនចំនួន ៤៥៧២២ហិកតា និងបានដាំដំណាំផ្សំផ្សេៗ​ក្នុ​ង​រ​ដូ​វ​វស្សាបានចំនួន៦៣៧១១ហិកតា៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង