ពិតជាថ្លើមធំមែន តើមនុស្សម្នាក់ រហ័សនាម បូដៃប្រាំបី មានអំណាចអ្វីទៅ ទើបហ៊ានរត់ការកាងបទល្មើសនេសាទក្នុងស្រុកកោះអណ្ដែត

ខេត្តតាកែវ ៖ បទល្មើសនេសាទកើតពេញផ្ទៃទឹក ដោយមានអ្នកនេសាទបោះបង្គោលដាក់ស្បៃមុងរាប់រយពាន់ម៉ែត្រពេញផ្ទៃទឹក ក៏ដូចជាឧបករណ៍ផ្សេងៗទៀត ដោយឡែកអ្វីដែលកំពង់ធ្វេីបទល្មើសនេសាទ ក្នុងរដូវកាលបិទនេសាទនេះ តេីប្រឆាំងផ្ទុយល្មេីសទៅលេី សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទដែរឬមួយយ៉ាង ដោយមិនគោរពព្រះរាជក្រមដែល ចុះថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៦ ដែលប្រកាសឲ្យប្រើច្បាប់ស្ដីពីជលផល ដែលចេញប្រកាសជូនដំណឹងនៅថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២២នេះ ទទួលស្គាល់ដោយប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលជលផល ឯកឧត្តម ពុំ សុថា។ សកម្មភាពអំពើពុករលួយមួយបានលាតត្រដាង ដោយមានបុគ្គលឈ្មោះបូដៃប្រាំបី ត្រូវបានធីអិនអឹមស្គាល់ច្បាស់ថា រស់នៅក្នុងភូមិ ឃុំ ស្រុកកោះអណ្តែត ខេត្តតាកែវ យកអំណាចពីណាទេ បានជាហ៊ានប្រមូលយកលុយពីអ្នកនេសាទជិត៣០០នាក់ ក្នុងមួយម្ចាស់ តម្រូវបង់ឲ្យមួយលានរៀល ជាលក្ខណៈខ្នាតធំ រីឯខ្នាតតូច៦០ម៉ឺនរៀល ដែលជាថ្នូរត់ការកាងបទនេសាទដាក់ស្បៃមុងហ៊ុំព័ទ្ធរាប់រយពាន់ម៉ែត្រក៏ដូចជាឧបករណ៍ខុសច្បាប់ផ្សេងទៀតទើបអាចនេសាទបានក្នុងរដូវបិទនេសាទនេះ បើតាមការបញ្ចាក់ពីរនាក់ដាក់អ្នកស្បៃមុងម្នាក់មិនបញ្ចេញឈ្មោះ។ សូមរំលឹកថាកាលពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២២ ដែលអង្គភាព TNM និងអ្នកសារព័ត៌មានដទៃទៀតបានចុះយកព័ត៌មាន ថតផ្តិតយករូបភាពសកម្មភាព និង ធ្វើបទសម្ភាសន៍ជាក់ស្តែងក្នុងផ្ទៃបឹងទាំងមូលដែលជាភូមិសាស្ត្រស្រុកកោះអណ្ដែតនៅខេត្តតាកែវ រីឯអង្គភាពយើងក៏បាន សួរទៅលោកមេឃុំក៏ដូចជាលោកអភិបាលស្រុកដែរ តែលោកថាមិនបានដឹងទេ ហើយទាក់ទិននៅក្នុងករណីបទល្មើសនេសាទនេះ ក៏បានប្រជុំប្រកាសជូនដំណឹងអាជ្ញាធរឃុំ ការអប់រំឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់អភិរក្សថែរក្សាមច្ឆាជាតិជីវចម្រុះរដូវកាលបិទនេសាទនេះរួចរាល់ដែរ។ ជុំវិញបទល្មើសនេសាទក្នុងស្រុកកោះអណ្ដែតខាងលើនេះ មជ្ឈដ្ឋានខាងក្រៅបានដាក់ការសង្ស័យទៅលើអំពើពុករលួយនេះ អាចជាប្រព័ន្ធដែរ មិនអាចឈ្មោះបូ ដៃ៨ ហ៊ានប្រព្រឹត្តដោយចិត្តឯងនោះទេ ទាក់ទិនរឿងរ៉ាវនេះដែរ អង្គភាពយើងខ្ញុំរងចាំមើលថា តើអាចមានចំណាត់ការ នៃការបង្ក្រាបពីមន្រ្តីអាជ្ញាធម៌ណាដែរ ? បើប្រជានេសាទបានបង់លុយបង់កាក់ឲ្យទៅបុគ្គលឈ្មោះបូដៃប្រាំបី ដើម្បីរត់ការទៅលើរួចរាល់ហើយនោះ! សូមប្រិយមិត្តរង់ចាំតាមដានវគ្គបន្តនៅភូមិសាស្ត្រស្រុកផ្សេងទៀតដែលថាមានលោកធំរតការកាងនេសាទខុសច្បាប់ទាំងពករដ្ឋខ្មែរនិងជនជាតិវៀតណាម។ រាយការណ៍ដោយរស់សាមឿន ទូរទស្សន៍អនឡាញ TNM៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង