ក្រសួងធនធនទឹក ៖ ឥទ្ធិពលព្យុះទី១៦ នឹងធ្វើឲ្យទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគ ខាងលើនៃប្រទេសកម្ពុជា

ក្រសួងធនធនទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដោយយោងលើស្ថានភាពអាកាសធាតុ ដែលបាននឹងកំពុងមានការប្រែប្រួល ដែលកើតឡើងដោយ សារឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ដែលធ្វើឲ្យមានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ ។ ក្នុងនោះ ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖ ១. ទឹកទន្លេមេគង្គនឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៥ថ្ងៃខាងមុខ ជាពិសេសនៅភាគ ខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាច ឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាច ឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ ។ ២.​ ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ននៅ ឡើយទេតទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួនអមតាមដងទន្លេ និងបន្តហូរ ចូលតាមបណ្តាព្រែកបន្ថែមទៀត ។ និង៣. នៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ។ ស្ថិតក្នងស្ថានភាពបែបនេះ ក្រសួងធនធនទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើន ការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង