ដំណឹងសួររកបងប្អូន

ដោយមានការនឹករលឹកពីក្រុមគ្រួសារ មនុស្សម្នាក់ៗតែងតែស្វែងរកនៃការបាត់បង់ភាពកក់ក្តៅនៃឨពុកម្តាយបងប្អូនសាច់ញាតិ ក្នុងវ័យពាក់កណ្តាលអាយុ គ្រាន់តែឃើញសារតាមFacebookរបស់ ព្រះភិក្ខុ​ ធម្មជោតិបណ្ឌិតោ​ សេង​ ប៊ុនធឿន បានបាត់បងស្រី​ ឈ្មោះ​ ខៀវ​ សម្ឆស្ស​ ហៅ​តឿ​ អាយុប្រហែល 41 ឆ្នាំ​ លឺថារស់នៅតំបន់ភូមិភាគខាងលិច
សូមអានសំណេផ្ទាល់ដូចខាងក្រោម

តាំងពីញោមប្រុសបានមរណៈភាព ( ១៩៩០ ) ចោលទៅ បន្សល់ទុកញោមស្រី និងកូនប្រុស ៤នាក់ ស្រី ១នាក់។ ជីវភាពក្រុមគ្រួសារអាត្មាភាព ខ្វះខាតខ្លាំងណាស់ ថ្ងៃខ្លះបបរទឹកត្រី។ ព្រោះតែក្រលំបាកបងស្រីអាត្មាភាពប្រើជីវិត រសាត់អណ្តែតបាត់ដំណឹងដល់បច្ចប្បន្ន។

អាត្មាស្រលាញ់បងប្អូន ស្រលាញ់បងស្រី អាត្មានឹកស្រណោះគាត់ណាស់ ញាតិញោមយល់អារម្មណ៍នេះទេ?    អាត្មាចង់ជួបបងស្រីណាស់។
បងស្រី​ ខៀវ​ សម្ផស្ស អាយុ៤១ ឆ្នាំ​ ហៅ​តឿ
សូមទំនងទំនង ០១២ ២២២ ៦៣៦
ឬតាមរយៈ ការិយាល័យកណ្តាល TNM​ សែម​ បូរ៉ា
098236899

អត្ថបទដែលជាប់ទាក់ទង