វប្បធម៌ចែករំលែកអ្នកស្រីជាហាតជាស្ត្រីមេម៉ាយបានចំណាយថវិកាធ្វើអំណោយចែកជូនដល់ជនក្រីក្រនិងចាស់ជរា

វប្បធម៌ចែករំលែកអ្នកស្រីជាហាតជាស្ត្រីមេម៉ាយបានចំណាយថវិកាធ្វើអំណោយចែកជូនដល់ជនក្រីក្រនិងចាស់ជរានាព្រឹកថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០២២ អ្នកស្រីជាហាតនិងបុត្រីបុត្រាមានចិត្តជ្ជ្រះថ្លា បានធ្វេីអំណោយសប្បុរសធម៌
ចែកជូនដល់ជនក្រីក្រចាស់ជរាចំនួន 70 គ្រួសារនៅលំនៅដ្ឋានផ្ទាល់របស់ស្រី ស្ថិតភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ខេត្តស្វាយ។ ពិធីនេះដែរ អ្នកស្រីជាហាត ក៏បាននិមន្តព្រះសង្ឃ អញ្ជើញគណៈកម្មការអាចារ្យនិងអាជ្ញាធរ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចូលរួមក្នុងកម្មវិធីធ្វើ អំណោយជាសម្ភារៈនិងគ្រឿងឧបភោគបរិភោគចែកជូន នាពេលនោះ ដោយក្នុងមួយគ្រួសារទទួលបាន÷
អង្ក ១៥ គីឡូ សារុង ១ ថវិកា 10000 រៀល។អ្នកស្រីជាហាតក៏បានបញ្ជាក់ថា៖ អ្នកស្រីសប្បាយចិត្តនិងត្រេកអរណាស់ ជាមួយលោកយាយលោកតា ដែលបានមានឨកាសធ្វើពិធីសប្បុរសធម៌នេះ ដោយចំណាយនូវថវិកាផ្ទាល់ខ្លួន ហេីយក៏ជាលេីកទីមួយផងដែរ ! អ្នកស្រីបានបន្ថែមទៀតថា ប្រសិនបើគ្រួសារអ្នកស្រីមានការរីកចម្រើនមិនមានអ្វីមកបៀតបៀនអ្នកស្រីនិងបន្តធ្វើកម្មវិធីនេះនៅក្នុងមូលដ្ឋានជារៀងរាល់ឆ្នាំដើម្បីបានចូលរួមចំណែកក្នុងសង្គមក្នុងនាមជាពលរដ្ឋជ្រកក្រោមម្លប់ដំបូលសន្តិភាពតែមួយ៕ដោយ សាមឿន TNM សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង