មន្ត្រី​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមជីកង​ ស្រុកកងមាស​

កំពង់ចាម​៖​ មន្ត្រី​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកងកម្លាំងសមត្ថកិច្ចនគរបាលស្រុកកងមាស បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមជីកង​ ស្រុកកងមាស​ ខេត្តកំពង់ចាម​។ បេីតាមការបញ្ជាក់​ពី​ លោក​ អ៊ុក​ ណារិន​ នាយខណ្ឌ​ជលផល​កំពង់ចាម​ បានប្រាប់ឲ្យដឹងថា​ ក្រោយពីមានសេចក្តីរាយការណ៍ពលរដ្ឋ​ ថានៅចំណុចកោះតូច​ ឃុំពាមជីកង​ ជាប់ស្រុកស្រីសន្ធរ​ និងតបតាមការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងនៃអយ្យាកាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់មន្ត្រីខណ្ឌរដ្ឋបាលជលផល​ សហការជាមួយ​ជាមួយនគរបាលស្រុកកងមាស​ ចុះបង្ក្រាបបទល្មើសជលផល ដែលមានស្បៃមុង​រាប់រយម៉ែត្រ​ និងឧបករណ៍​ខុសច្បាប់មួយចំនួន។ ក្នុងប្រតិបត្តិការ​បបង្ក្រាបនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី5 ខែកញ្ញា​ ឆ្នាំ​២០២២​ កងកម្លាំង​សមត្ថកិច្ច​បានចុះបង្ក្រាបបីករណី ក្នុងរួមមាន៖ករណីទី០១ រកឃេីញឧបករណ៍រ៉ាវចំនួន ០២មាត់, របាំងរ៉ាវប្រវែង ៣៥០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៧៥ដើម, និងចាក់លែងត្រីចម្រុះទម្ងន់ ០២គីឡូក្រាម។ ចំពោះករណីទី០២ រកឃេីញឧបករណ៍លូស្បៃមុងចំនួន ១២មាត់, របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៨០ដើម, ចាក់លែងត្រីចម្រុះចំនួន ២៤គីឡូក្រាម នៅចំណុចកោះមុខពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ហេីយចំពោះករណីទី០៣រកឃេីញឧបករណ៍លូស្បៃមុងចំនួន ០៨មាត់, របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១២០ដើម​និងចាក់លែងត្រីចម្រុះចំនួន ១៦គីឡូក្រាម នៅចំណុចកោះតូច ឃុំអង្គរបាន ស្រុកកមាស ខេត្តកំពង់ចាម ។ក្រោយពីបង្ក្រាបរួច​ កងកម្លាំង​ជំនាញ​ បានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងតែម្តង។ ទោះបីយ៉ាងក៍ដោយ​ ពលរដ្ឋ​និងជាពិសេសនោះ​ អ្នកនេសាទជាលក្ខណៈសាទរចំពោះការចុះបង្ក្រាបនេះ​ ក៍ប៉ុន្តែពលរដ្ឋស្នេីឲ្យមន្ត្រីជំនាញមេត្តាជួយទប់ស្កាតបទល្មេីសទាំងឡាយដែលខុសច្បាប់ផង​ ព្រោះដេីម្បីថែរក្សាពូជត្រីឲ្យច្រេីនតដល់កូនចៅជំនាន់ក្រោយទៀត៕ រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ។ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង