ក្រុមហ៊ុនអន្តរជាតិ២ធំៗ ប្រកាសដាក់ឲ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធវល្លិតកូដ
ក្រុមហ៊ុនហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ កាលពីថ្ងៃទី១ ខែមីនាឆ្នាំ ២០២១ កន្លងទៅនេះ បានសហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តនៅកម្ពុជា មិត្តហ្វូន ដាក់ឲ្យប្រើប្រាស់ការទូទាត់សាច់ប្រាក់សម្រាប់ការទូទាត់របស់អតិថិជនក្នុងការទិញហ្គេមឬវ៉ចឆើណាមួយនៅលើគេហទំព័រ វល្លិតកូដឲ្យកាន់តែងាយស្រួល។
ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យ អតិថិជនក្រុមហ៊ុន មិត្តហ្វូន ជាង៦ លាននាក់ ទិញប័ណ្ណទូទាត់ហ្គេមអនឡាញ ប័ណ្ណទូទាត់សំរាប់កម្មវិធីទូរទស្សន៍ កម្មវិធីចំរៀងការបញ្ជាទិញកម្មវិធីផ្សេងៗ នៅលើគេហទំព័រវល្លិតកូដ ដោយគ្រាន់តែទូទាត់ការបង់ប្រាក់ពីគណនីទូរស័ព្ទរបស់ពួកគេដោយផ្ទាល់។
លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (ខេមបូឌា) ឯ.ក បានឲ្យដឹងថា “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន មិត្តហ្វូន នឹងបើកឱកាសអោយអតិថិជនរបស់ មិត្តហ្វូន អាចទូរទាត់ការបង់ប្រាក់សំរាប់ការបញ្ជាទិញវ៉ចឆើពីវល្លិតកូដបានទូរទាំង២៥ខេត្ត ក្រុង ក្នុងប្រទេសកម្ពុជា រួមទាំងតំបន់ដាច់ស្រយាលបំផុតផងដែរ” ។
គួរបញ្ជាក់ថា ទោះបីជាប្រជាជនកម្ពុជាមានចំនួនជាង២០លាននាក់ ជាអ្នកប្រើប្រាស់ទូរស័ព្ធដៃ ក៍ប៉ុន្តែការកើនឡើងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានតែ ៧% នៃប្រជាជនកម្ពុជាជាអ្នកប្រើប័ណ្ណឥណ្ណពន្ធ(Debit Card), សម្រាប់ប្រើប្រាស់ក្នុងទំរង់ជាប្រព័ន្ធហិរញ្ញវត្ថុឌីជីថល ដែលជាហេតុធ្វើឱ្យ មានការលំបាកដល់ការបញ្ជារទិញឬបង់ប្រាក់តាមអនឡាញ Cashless មិនសូវមានដំណើរការល្អ។ ការទូទាត់បង់ប្រាក់ផ្ទាល់តាមរយៈទឹកប្រាក់ក្នុងគណនីលេខទូរស័ព្ទនឹងការបង់ប្រាក់តាមរយៈដៃគូសហការអនឡាញផ្សេងទៀតកាន់តែផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាគ្រប់រូបបន្ថែមទៀត។
ហេតុនេះ វល្លិតកូដអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទិញផលិតផលឌីជីថលរបស់ខ្លួន តាមរយៈបណ្តាញទូទាត់ងាយស្រួលនិងទំនុកចិត្តខ្ពស់។ លើសពីនេះទៅទៀតដើម្បីបើកប្រតិបត្តិការអោយកាន់តែមានភាពងាយស្រួល វល្លិតកូដក៍បានសហការជាមួយប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេដទៃទៀតចំនួនជាង ១០ ក្នុងប្រទេសចំនួន៤ នៅអាស៊ីផងដែរ៕