គម្រោងដេញថ្លៃអភិវឌ្ឍឃុំ! ចេញរបាយការណ៍ទៅខេត្តរង់ចាំដំណោះស្រាយលេីក្រុមហ៊ុន កែវ សុភ័ក្ក

ខេត្តស្វាយរៀង ÷ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ មានការដាក់ឱ្យដេញថ្លៃគម្រោងជុសជុលផ្លូវមួយខ្សែរ ក្នុងមូលដ្ឋានរដ្ឋបាលឃុំពងទឹក ដែលមានលេខកូដ (200307) ស្រុករំដួល ខេត្ត្តស្វាយរៀង ។កិច្ចសន្យា ធ្វេីជួសជុល ផ្លូវដីក្រាលថ្មបំបែក ប្រវែង ៣៥៩០ ម៉ែត្រ ទទឹងផ្លូវដី ៦ ម៉ែត្រ ទទឹងផ្លូវក្រាលថ្មបំបែក ៥ ម៉ែត្រ កម្រាស់ថ្ម ០,១៥ ម៉ែត្រ និងធ្វើស្លាកសញ្ញាគម្រោង ដែលមានតំលៃប៉ាន់ស្មានចំនួន (៣០៦,២៣៧,៦០៨) រៀល ជាក់ស្តែងការដេញថ្លៃនេះ ត្រូវបានទៅក្រុមហ៊ុន (ហាក់ ហេង) អ្នកដេញថ្លៃបាននេះ ឈ្មោះ មាស ព្រឹត្តិការណ៍ក្នុងតំលៃទឹកប្រាក់ 143,600,000 រៀល ជាតម្លៃទាប ខាងប្រធានគណ:កម្មាធិការលទ្ធកម្មនិងបច្ចេកទេសបានទទួលយកទោះជាមានភាពមិនប្រក្រតីខ្លះបានកេីតឡេីងក៏ដោយ ។ ចំពោះការដាក់ឱ្យដេញថ្លៃគម្រោងមូលនិធិឃុំសង្កាត់ខាងលេី ប្រកបដោយ តម្លាភាព សុក្រឹត្យ ត្រឹមត្រូវ រីឯភាពមិនប្រក្រតីកេីតឡេីងនោះក៏ដោយសារក្រុមហ៊ុន (កែវ សុភ័ក្ដ) មានតំណាងមកដាក់ដេញថ្លៃដល់ទៅ ២នាក់ ទី១-ឈ្មោះ កែវ កាឡាវី និងទី២-ឈ្មោះ កែវ ពិសិដ្ឋ ចូលដាក់ប៊ីតម្នាក់មួយៗបានជាមានភាពមិនប្រក្រតី ដោយអង្អភាពយេីងមិនអាចបញ្ចាក់អំពីចេតនាអុកឡុក ច្រឡំឬបន្លំដេញថ្លៃនោះទេ! ជុំវិញករណីនេះអង្គភាពយើងក៏បានធ្វើបទសម្ភាសជាមួយនិងលោកមេឃុំដែលជាប្រធានគណៈកម្មាធិការលទ្ធកម្ម លោកបានលើកឡើងថា ៖ បញ្ហាមិនប្រក្រតីនេះមិនមានអ្វីមករារាំងក្នុងដំណើរការដេញថ្លៃគម្រោងបានទេ គឺកំហុសក្រុមហ៊ុនដាច់ឡែក ដោយក្រុមហ៊ុន កែវ សុភ័ក្កខុសលក្ខន្តិក:ស្តីពីការដេញថ្លៃខ្លួនឯង លោក បានធ្វើរបាយការណ៍និងប្រអប់កញ្ចប់បញ្ជូនតាមរយៈបច្ចេកទេសខេត្តជាអ្នកសម្រេចផ្ដល់ដំណោះស្រាយដល់ក្រុមហ៊ុន តាមនីតិវិធីត្រូវ ធ្វើយ៉ាងណានោះ អាស្រ័យនៅខាងខេត្តសម្រេចចុះ ចំពោះគម្រោងដេញថ្លៃក៏ត្រូវបានបញ្ចប់។បែកធ្លាយករណីខាងលើនេះ មានក្រុមហ៊ុនដេញថ្លៃគម្រោងជាច្រេីនបានប្រតិកម្មជាមតិរង់ចាំមើលចំណាត់ការលោកនាយកទីចាត់ការផែនការវិនិយោគ និងក្រុមលទ្ធកម្មខេត្ត ជាពិសេសឯកឧត្តម មែន វិបុល គណៈ អភិបាលខេត្តស្វាយរៀង មានវិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនម៉ៅការ កែវ សុភ័ក្ដ នេះដែរឬយ៉ាងណា៕អត្ថបទ សាមឿន សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង