កំលាំងនគរបាលប៉ុស្តិ៍សំរោងធំ សហការជាមួយកំលាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចាប់ឃាត់ខ្លួនជនសង្ស័យលួចម៉ូតូម្នាក់យកមកសួរនាំនៅប៉ុស្តិ៍នគរបាលសំរោងធំ។
កើតហេតុ:នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៩ និង១៣នាទី។
-ចំណុចកើតហេតុៈស្ថិតក្នុងបរិវេនវត្តជ័យមង្គល ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
*ជនរងគ្រោះម្នាក់ៈ
-ឈ្មោះឆុន សំអ៊ាង ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិត្បែង ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
*ជនសង្ស័យម្នាក់ៈ
-ឈ្មោះមន វិសាល ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាយិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
+សម្ភារៈបាត់បង់:
១/ម៉ូតូមួយគ្រឿងម៉ាក់HONDA C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង1AK.7119។
+វត្ថុតាងចាប់យករួមមានៈ
១/ម៉ូតូមួយគ្រឿងម៉ាកHONDA C125ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ស្លាកលេខបាត់ដំបង1AK.7119(ជារបស់ជនរងគ្រោះ)។
២/កង់មួយគ្រឿងពណ៌ខៀវ(ជារបស់ជនសង្ស័យ)។
សភាពរឿងហេតុៈ
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២វេលាម៉ោង១៣ និង៣០នាទីជនរងគ្រោះរួមជាមួយប្ដីរបស់ខ្លួនឈ្មោះតាង ម៉ារី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាប៉ាវពេញទេស ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជិះម៉ូតូមួយគ្រឿងម៉ាក់HONDA C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខបាត់ដំបង មកលក់គ្រឿងម្ជូរនៅកន្លែងគេលេងខុនសឺតស្ថិតក្នុងភូមកព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លុះពេលខុនសឺតចប់ជនរងគ្រោះ និងប្ដីមិនបានត្រឡប់ទៅផ្ទះវិញទេក៍នាំគ្នាសំរាក់ក្នុងវត្តកែវមនីជោតហៅវត្តយក្យស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល លុះព្រឹកឡើងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២វេលាម៉ោង៩ និង១៣នាទីជនរងគ្រោះ និងប្ដីបាននាំគ្នាជិះម៉ូតូមកសំរាក់នៅក្នុងបរិវេនវត្តជ័យមង្គលស្ថិតនៅក្នុងភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយចងអង្រឹងដេកម្នាក់មួយចំងាយពីម៉ូតូ៣ម៉ែត្រប៉ុន្តែមិនបានដកសោម៉ូតូចេញទេ(ពេលសំរាក់មានគ្នា៧នាក់)។
ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះមន វិសាល ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានជិះកង់មួយគ្រឿងពណ៌ខៀវមកលួចយកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនសំដៅទៅខាងស្រុកលើកដែកតាមបណ្ដោយផ្លូវជាតិលេខ១ ដោយបន្សល់ទុកកង់របស់ខ្លួននៅកន្លែងកើតហេតុហេតុ។
ពេលនោះជនរងគ្រោះបាននាំគ្នាដេញតាមរកតែរកមិនឃើញ ក៍មកប្ដឹងនគរបាលប៉ុស្តិ៍សំរោងធំ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាមកំលាំងនគរបាលប៉ុស្តិ៍សំរោងធំ សហការជាមួយកំលាំងនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះដល់កន្លែងកើតហេតុស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបាន យកមកសួរនាំនៅប៉ុស្តិ៍នគរបាលសំរោងធំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាៈខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងបានឆ្លើយសារភាពទៀតថាៈកាលពីឆ្នាំ២០១៧ មិនចាំថ្ងៃ ខែ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូគេមួយគ្រឿងម៉ាក់MSXពណ៌ខ្មៅលាយស នៅរាជធានីភ្នំពេញជាមួយឈ្មោះ. រ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។សម្រួលដោយ ទៀង បុណ្ណរី