ដំណឹងបន្ទាន់​ ! មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់ធ្លាប់បានចូលផ្សារ​ ម៉ាក្រូ​

TNM(ភ្នំពេញ)៖យោងតាមសេចក្តីប្រកាសព័ត៌មាន​ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ នៅល្ងាចថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២១​ នេះ​ បានអោយដឹងថា​ មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់ធ្លាប់បានចូលផ្សារ​ ម៉ាក្រូ​ វេលាម៉ោង៥៖៤១នាទីដល់ម៉ោង៦៖៤៨នាទីល្ងាច​ ថ្ងៃទី​២០​ ខែកុម្ភ:​ ឆ្នាំ២០២១ ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង​ សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:​ ពេលវេលាខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ មានស្រាប់ ។

ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ ៕

អត្ថបទដែលជាប់ទាក់ទង