ប៉ុស្តិ៍នគរបាលរការខ្ពស់ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីយកកាំបិតបុ័ងតោកាប់បណ្តាលឲ្យរយះដៃឆ្វេង.!
កណ្តាល៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរការខ្ពស់ស្រាវជ្រាវរហូតឃាត់ខ្លួនបានពាក់ព័ន្ធករណីហិង្សាដោយចេតនា ការឃាត់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ស្ថិតចំណុចផ្លូវលេខ២១ ភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ ពន្លក ស៊ូម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែកឡុង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងកាត់កញ្ចក់(រងរបួសរយះកដៃខាងឆ្វេង)។ ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ផាន ផានិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ
ទីលំនៅភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករ(ឃាត់ខ្លួន)។
២-ឈ្មោះ សីហា ហុក ហៅ តូណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ:ភូមិព្រែកខ្សេវ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកម៉ាត(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក៖
១-កាំបិតប៉័ងតោដងឈេីចំនួន១ដងប្រវែង១០ស.ម ផ្លែប្រវែង២០ស.ម(របស់ជនសង្ស័យ)។
២-ម៉ូតូ១គ្រឿងម៉ាក HONDA ១២៥ ពណ៌ក្រហម សេរី២០១៤ ឡេីងតែម២០២២ គ្មានផ្លាកលេខ(របស់ជនសង្ស័យជិះធ្វេីសកម្មភាព)។សមត្ថកិច្ចឲ្យដឹងថា៖កាលវេលាម៉ោង១៩និង ៣០នាទី
ថ្ងៃទី០៧-៨-២០២២ ជនរងគ្រោះបានជិះម៉ូតូឌុបមិត្តភ័ក្រក្នុងគោលបំណងទៅហូបបង្អែមនៅជិតរោងចក្រព្រែកឡុង លុះជិះដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែក្រុមជនសង្ស័យបានជិះម៉ូតូ១គ្រឿងមកពីក្រោយ ហេីយជនសង្ស័យម្នាក់ឈ្មោះ សីហា ហុក អង្គុយពីក្រោយបានយកកាំបិតប៉័ងតោកាប់ទៅលេីជនរងគ្រោះបណ្តាលឲ្យរងរបួសរយះកដៃខាងឆ្វេង រួចហេីយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមក កម្លាំងនគរបាលប៉ុស្តិ៍រការខ្ពស់បានធ្វេីការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ខែឆ្នាំដដែលទេីបឃាត់ខ្លួនជនសង្ស័យបានយកទៅសាកសួរនៅប៉ុស្តិ៍រការខ្ពស់។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួននិងបក្សពួកពិតជាបានធ្វេីសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលេីជនរងគ្រោះប្រាកដមែន។ បន្ទាប់មកជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីចាត់ការតាមនីតិវិធី៕សម្រួលដោយ ទៀង បុណ្ណរី