លោកផ្កាយពីរ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រតិកម្មថាៈម្ចាស់​មន្ទីរ​ពហុ​ព្យាបាល”ម្លិះ​ដង្កោ”អាក្រក់​ឈាមខ្មៅ​!

(ភ្នំពេញ)៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ ។ បាន​បញ្ចេញប្រតិកម្ម រិៈគន់​ទៅលើ ម្ចាស់​”មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ”ថាៈ បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​នេះ ជា​ជនជាតិ​ខ្មែរ​១០០​ភាគរយ មិន​អ​សីលធម៌ និង​មិនអាក្រក់​ឈាមខ្មៅ បែប​នេះ​ឡើយ ។ លោកឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ថ្លែង​ថាៈ កុមារ​នេះ ជា​កូន​បុគ្គលិក​របស់​លោក ហើយ​កុមារ​នេះ លួច​ទៅ​ធ្វើ​ជាងសំណង់​ទាំង​ខ្លួនឯង អាយុ​ទើបតែ​១៤​ឆ្នាំ ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ.!។ លោកឧត្តមសេនីយ៍ទោ បន្ត​ថា ថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្មេង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ តាំងពី​ថ្ងៃ​មេឃ នៅ​មាន​ពន្លឺ​ថ្ងៃ និង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​២​នាក់ បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ នៅ​សល់​តែ​កុមារ​ម្នាក់​នេះ រង​របួសធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។
ប៉ុ​ន្ទែ​មន្ទីរ​ពហុ​ព្យាបាល​នេះ មិន​ព្រម​បញ្ជូន​កុមារ​នោះ​ចេញ​ឡើយ ដោយសារ​ម្តាយ​ជន​រង​គ្រោះ ពុំ​មាន​ប្រាក់​បង់គ្រប់​ចំនួន ៤២០​ដុល្លារ​ តាម​ការ​ចេញ​វិ​ក័យ​ប័ត្រ ម្តាយ​ក្មេង​រង​គ្រោះ​សំពះ​អង្វរ​សុំ​បង់ ២០០​ដុល្លារ ។ ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន អោយ​ដឹង​ទៀត​ថាៈ ឪពុក​ក្មេង​នោះ​ជា​បុគ្គលិក បើក​គ្រឿងចក្រ​ធ្វើការ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ។
ដែល​បច្ចុប្បន្នៈឪពុក​កំពុង​ជាប់​ភារកិច្ច ជួយ​ធ្វើ​ប្រឡាយ និង​ធ្វើ​ផ្លូវ ជូន​ប្រជាជន​នៅ​ឃុំ​ទឹកថ្លា ខេត្តព្រៃវែង ដែល​មិន​គិត​ប្រាក់​សូ​ម្បី​មួយ​រៀល ។ លោកឧត្តមសេនីយ៍ទោ បានចោទ​ជា​សំណួរ​ថាៈ ឯណា​ទៅ​សីលធម៌​សង្គម ដោយសារ​តែ​លុយ ២២០​ដុល្លារ សុខចិត្ត​ទុក​ឲ្យ​ក្មេង​ស្លាប់​ឬ ? លោក​ឈឿ​ន ប៊ុ​ន​ឆ​ន ទើបតែ​ទទួល​បាន​ព័ត៌មាន ពិតជា​ហួសចិត្ត​នឹង​ម្ចាស់​ពេទ្យ​នោះ​ណាស់ តែ​លោក​ជឿ​ថា ប្រហែល​ពួក​គាត់​ជា​កូនកាត់ ពីព្រោះ​បើ​ជនជាតិ​ខ្មែរ​ពិតប្រាកដ មិនអាក្រក់​ឈាមខ្មៅ​យ៉ាងនោះ​ទេ ។ម្យ៉ាង​លោក ក៏​ឆ្ងល់​នឹង​តម្លៃ​លើ​វិ​ក័យ​ប័ត្រ​នេះ​ផង​ដែរ ? លោក ឈឿ​ន ប៊ុ​ន​ឆ​ន បន្ថែម​ថាៈ អ្នកក្រ​ជួប​ទុក្ខ រង​ចាំតែ​ស្លាប់​ទៅ​… នេះ​ហើយ​ផ្នែក​មួយ​ជា​ដំបៅ នៃ​សង្គម យើង​សព្វថ្ងៃ​.. ។ សូម​ជម្រាប​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ លោក ឈឿ​ន ប៊ុ​ន​ឆ​ន ជា​អតីត​អធិការ​ស្រុក​កោះធំ មាន​ស្នាដៃ​ដឹកនាំ​កម្លាំង​ឆ្មក់​បង្ក្រាប​ជនជាតិ​វៀតណាម។
ដែលចូល​មក​នេសាទ​ខុសច្បាប់ កាលនោះ ធ្វើ​អោយ​មហាជន​ជា​ច្រើន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ។
ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ត្រូវ​បាន​ថ្នាក់លើ តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រហូត​បច្ចុប្បន្ន៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង