សត្វព្រៃកម្រ(ពង្រួល ភ្នំ៥ក្បាលរស់)ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចធ្វេីការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានម្នាក់
ខេត្តកំពង់ស្ពឺ៖ នៅថៃ្ងទី០១ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលបបានធ្វើការ អនុវត្តតាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការស្រាវជ្រាវបង្រ្កាបករណីដឹកជញ្ជូនជួញដូរសត្វព្រៃប្រភេទកម្រឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមជាមួយសត្វ(ពង្រួលភ្នំ៥ក្បាលរស់)។
តាមការបញ្ជាក់ពីជំនាញថា ក្រោយការទទួលបានព័ត៌មានពីមូលដ្ឋានសម្ងាត់ កំលាំងជំនាញប្រឆាំងបទល្មេីសសេដ្ឋកិច្ច បានស្នេីសុំគោលការណ៍និងឈានដល់កិច្ចប្រតិបត្ដិការបង្រ្កាបជាកស្ដែងកាលពីយប់វេលាម៉ោង ១១នឹង៣០នាទី នៅចំណុចភូមិក្រាំងពលទេព សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ទុំ ភក្រ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ វត្ថុតាងជាក់ស្តែង: សត្វពង្រូល ចំនួន០៥ ក្បាល(ប្រហែល២៨kg)សមត្ថកិច្ចនគរបាលបានធ្វើការប្រគល់វត្ថុតាង រួមជាមួយជនសង្ស័យទៅ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ដ ដេីម្បីបន្ដនីតិវិធី ៕ by PATOM