ជាអ្នកស្នេហាជាតិ ប្រជាធិបតេយ្យ ស្រលាញ់សេរីភាព ឬជាចលករដែលបំរើឧបាយកលឲ្យបរទេស


ភ្នំពេញ៖​ ជាអ្នកស្នេហាជាតិ ប្រជាធិបតេយ្យ ស្រលាញ់សេរីភាព ឬជាចលករណ៍ដែលបំរើនៅឧបាយកលបរទេស ដែលអាចធ្វើអោយប្រទេសខ្លួនធ្លាក់ចូលក្នុងគ្រោះមហន្ថរាយ? តើលោក អ៊ូ ច័ន្ទរ័ត្ន នៅស្ទើរនយោបាយពេក ឬដឹងដែរតែចាញ់បោកឧបាយលកលបរទេសដូចឆ្នាំ១៩៧០?
ទង្វើ របសលោក អ៊ូ ច័ន្ទរ័ត្ន ដែលប្រកាសមិនគាំទ្រការកាត់ទោសនៅប្រទេសភូមា គឺជាការគាំទៅលេីក្រុមមនុស្សដែលពាក់ស្បែកមុខស្រឡាញ់ប្រជាធិតេយ្យ សេរីភាព តែតាមពិត ខ្លួនគ្រាន់តែជាចលករណ៍ធ្វេីអោយប្រទេសធ្លាក់ចូលក្នុងភាពវិបត្តិធ្ងន់ធ្ងរ បំរេីនូវឧបាយកលបរទេសដូចកម្ពុជាឆ្នាំ១៩៧០។ សូមរំលឹកដល់ព្រឹត្តិការណ៍ទសវត្សរ៍ឆ្នាំ១៩៧០ ដែលខ្មែរយើងទទួលរងគ្រោះដោយសារចាញ់បោកមនោគមន៍បរទេស និងក្លាយជាចលករបម្រើប្រយោជន៍បរទេស ដែលបង្ករឲ្យមានមហន្តរាយដល់ជាតិរួមមាន៖ ការសុខចិត្តធ្វើអាយ៉ងបរទេស ដោយធ្វើរដ្ឋប្រហារទម្លាក់សម្តេចបរមរតនកោដ្ឋ ដែលប្រកាន់ជំហរនយោបាយអព្យាក្រឹត្យ និងបញ្ឆេះភ្លើងសង្រ្គាមនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ ការបាត់បង់អាយុជីវិតប្រជាជនខ្មែរជាង ៨សែននាក់ ដោយសារក្រុមពាក់មុខស្រលាញ់ជាតិប្រជាធិបតេយ្យ ជាការចាញ់បោកឧបាយកលបរទេលនេះហេីយ។ -កម្ពុជាមាតុភូមិខ្ញុំ

អត្ថបទដែលជាប់ទាក់ទង