ក្រុមប្រតិភូគម្រោង នៃសាកលវិទ្យាល័យទាំង៩ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហង្ស សាមឿន ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាអនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងឱ្យ ឯកឧត្ដម ទេសរដ្ឋមន្ដ្រី គន់ គីម ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កាលពីរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២២  បានអនុញ្ញាតឱ្យក្រុមប្រតិភូ គម្រោងនៃសាកលវិទ្យាល័យទាំង៩ សហការជាមួយសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន ចូលជួបសម្តែងការគួសមនិងបានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ ពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។ សូមបញ្ជាក់ថា ៖ ប្រតិភូនៃគម្រោងសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន បានស្នើសុំឱ្យមាន ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប ។ ប្រតិភូនៃគម្រោងសាកលវិទ្យាល័យទាំងនេះគឺមាន ក្នុងតំបន់អាស៊ានចំនួន ជាសមាជិក មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន និង សាកលវិទ្យាល័យ នៅក្នុងតំបន់អ៊ឺរ៉ុបចំនួន៣ រួមមានប្រទេសអេស្ប៉ាញ ក្រិច និង លុចសំបួរ ដែល ដឹកនាំដោយ សាកលវិទ្យាល័យ Silesian University of Technology (SUT)ពីប្រទេសប៉ូឡូញ។  ក្នុងនាមឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ឯកឧត្ដម  បណ្ឌិត ហង្ស សាមឿន បានសម្តែងការស្វាគមន៍ចំពោះក្រុមប្រតិភូ គម្រោងនៃសាកលវិទ្យាល័យទាំង៩ សហការជាមួយសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន បានធ្វើការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប នៅកម្ពុជានិងបានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។ ឯកឧត្ដម បណ្ឌិត ហង្ស សាមឿនបញ្ជាក់ថា តួនាទី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយ ក្រសួង ស្ថាប័ន រដ្ឋបាល រាជធានី-ខេត្ត និងសហការចូលរួមពី ភ្នាក់ងារអង្គការ សហប្រជាជាតិ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមសហការរៀបចំផែនការត្រៀមបម្រុងឆ្លើយតប សង្គ្រោះបន្ទាន់គ្រោះមហន្តរាយ នៅពេលមានគ្រោះមហន្តរាយកើតឡើង ។ ឯកឧត្ដម បានបញ្ជាក់ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមខ្លួនរួចជាស្រេចគាំទ្រ និងសហការ ជាមួយកម្មវិធី ការរៀបចំផែនទីសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងក្របខណ្ឌកម្មវិធី Erasmus+ នៃគម្រោងសហគមន៍អឺរ៉ុប ដើម្បីឈានទៅសម្រេចឱ្យបាននូវគម្រោងនៃសាកលវិទ្យាល័យទាំង៩ និងសាកលវិទ្យាល័យ ក្នុងតំបន់អាស៊ាន និងជាពិសេសធ្វើ ឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តការ ពង្រឹងសមត្ថភាព កិច្ចសម្រប សម្រួល លើការត្រៀមរៀបចំ ដើម្បីចូលរួមចំណែកពង្រឹងវិស័យការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ៕ .សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង