ប្រជាពលរដ្ឋក្រីក្រចំនួន ៣៥០ គ្រួសារទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង

 ប្រជាពលរដ្ឋក្រីក្រចំនួន ៣៥០ គ្រួសារ នៃស្រុកកំចាយមារ ទទួលអំណោយដ៍ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវញ៉ែម សាខន ស ខេង ដែលពិធីនេះក្រោមអធិបតីភាពលោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវ ដែលពិធីនេះធ្វើនៅភូមិគ្រឹះលោកជំទាវ ស៊ីវ ចាន់ធូ ស្ថិតនៅមុខសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី ២២ ខែកក្តដា ឆ្នាំ២០២២នេះ។ បន្ទាប់ពីលោក សឿង សុ ជាតិ អភិបាលស្រុកកំចាយមារឡើងធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅរបស់ស្រុករួចមក ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះជាដើម។ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង តែងតែជួយឧបត្ថម្ភដល់បងប្អូនដែលជួបការលំបាកជានិច្ច នឹងមិនទុកឱ្យបងប្អូនណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ។ ឯកឧត្ដម អភិបាលខេត្ត ក៏សូមផ្តាំផ្ញើផ្តាំផ្ញើដល់ បងប្អូន ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាលទាំងអស់ត្រូវអប់រំណែនាំកូនចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាឃាតករលាក់មុខយ៉ាងសាហាវ ដែលធ្វើឲ្យអ្នកដែលបានប្រើប្រាស់ ក្លាយជាមនុស្សមួយផ្សេងៗទៀត ដែលធ្វើឲ្យបាត់បងសតិអារម្មណ៍ ហា៊នធ្វើអ្វីៗទាំងអស់ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កត្តិយសក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តមក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត ចូលរួម អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ19 នៅក្នុងសហគមន៍របស់យើង ដោយយោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាលបានបង្ហាញពីទូរលេខ អំពីអ្នកកើតជំងឺកូវីដ19 សារជាថ្មីម្ដងទៀត នាពេលថ្មីៗនេះ។ សម្ភារៈដែលបានផ្ដល់ជូននោះក្នុងម្នាក់ៗទទួលបានអង្ករ, មី, ត្រីខ,ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ម៉ាស់១ ប្រអប់, ព្រមទាំងថវិកាមួយចំនួន។ នៅក្នុងឱកាសនោះដែរលោកជំទាវក៏បាន វេប្រគេននៅទានចំណាំព្រះវស្សា និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមទាំងបច្ច័យផងដែរនោះដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមានរយៈពេល ៣ ខែនៅក្នុងស្រុកកំចាយមារ ចំនួន ១២ វត្តផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង