ហ៊ានមែន ! ខារ៉ាអូខេសំលេងមាស ៩៩៩ នៅស្រុកស្អាង បើកដំណើរការជាធម្មតា ខណៈជំងឺកូវីដ-១៩ កំពុងវាយលុកចូលសហគមន៍
TNM(កណ្តាល)៖តាមប្រភពព័ត៌មានច្បាស់ការណ៍ ពីប្រជាពលរដ្ឋ បានអោយ TNM ដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះថា ខារ៉ាអូខេមួយកន្លែងដែលមានយីហោឈ្មោះ សំលេងមាស៩៩៩ នៅស្រុកស្អាង ខេត្តកណ្តាលកំពុងបើកដំណើរការជាធម្មតា ទាំងពេលថ្ងៃ រហូតដល់ពេលយប់ ភ្ញៀវចូលផឹកស៊ី ច្រៀងរាំយ៉ាងសប្បាយ ខណៈដែលជំងឺកូវីដ-១៩ កំពុងវាយលុកចូលសហគមន៍ គួរអោយព្រួយបារម្ភ ។
ថៅកែហាងខារ៉ាអូខេយីហោឈ្មោះ សំលេងមាស៩៩៩ មានម្ចាស់ឈ្មោះ ប៊ុន ធី ហៅតាប៊ុន ស្ថិតនៅភូមិស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
បញ្ហានេះ សង្ឃឹមថា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មេត្តាមានវិធានការ ផង ។
គួររំលឹកថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចយល់ព្រមជាគោលការណ៍អោយអនុវត្តវិធានការច្បាប់បន្ថែមចំពោះបុគ្គល និង ទីតាំងដែលមិនសហការ នូវវិធានការមួយចំនួន ដូចខាងក្រោម ៖
-ចំពោះជនបរទេស ត្រូវបណ្តេញចេញពីកម្ពុជា និង ហាមចូលកម្ពុជា សាជាថ្មី ។
-ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។
-ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និង បិទអាជីវកម្មក្នុងទីតាំង ៕