លោក វរសេនីយ៍ឯក សុខ សុភា និងភរិយា បាននាំអំណោយរបស់សម្តេច តេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹតបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន មក វេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា …….

កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមីញនេះ លោក វរសេនីយ៍ឯក សុខ សុភា ស្នងការរង នៃស្នងការដ្ឋានស្រាវជ្រាវសន្តិសុខ ប្រចាំការនៅ រាជធានីភ្នំពេញ នៃបញ្ចាការដ្ឋានអង្គរក្ស និងភរិយា បាននាំយកនូវអំណោយជាទេយ្យទាន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិង សម្ដេចកិត្តិព្រឹតបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន យកមកវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅ វត្តស្វាយតាយាន ដែលស្ថិតនៅក្នុងភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
នូវទេយ្យទាន ដូចជា ៖

ទៀន ចំនួន ១គូ ធំ, ប្រេងម៉ាស៊ូត ចំនួន ៣០លីត្រ,អង្ករ ចំនួន ៥០គីឡូក្រាម, ត្រីខកំប៉ុង ,ប៊ីចេង ,
មី ១កេះធំ ,ខ្ទឹមស, ទឹកត្រី, ទឹកស៊ីអ៊ីវ, ប្រេងឆា, ស្កសរ ១០គីឡូក្រាម, អូរវ៉ាន់ទីន, ទឹកដោះគោ
ទឹកសុទ ចំនួន៥កេះធំ ,ទឹកក្រូច,ទឹកផ្លែឈើ ចំនួន ៤កេះធំ,ទឹកគូលេន ជាមួយតែចំនួន ៤កញ្ចប់ធំ និងថវិកា ចំនួន ៨០ ម៉ឺនរៀល ព្រមទាំងបច្ច័យប្រគេនគេនដល់ព្រះសង្ឃក្នុងមួយអង្គៗចំនួន ៤ម៉ឺនរៀលនិងជូនដល់ លោកតា លោកយាយក្នុងម្នាក់ៗទទួលបាននូវក្រមាមួយនិងទឹកប្រាក់ចំនួន១ម៉ឺនរៀលផងដែរ។
ក្នុងពិធីសំណេះសំណាលនេះ លោក វរសេនីយ៍ឯក សុខ សុភា ក៏បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារ សហការី ដែលបានចំណាយពេលវេលាមកចូលរួមក្នុងពិធីចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាវតី ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាល សម្តេច តែងតែគិតគូរប្រជាពលរដ្ឋខ្មែរ ជានិច្ចបន្ទាប់ពីជំងឺកូវីដ១៩ បានវាយលុកជាសកល។ លោក វរសេនីយ៍ឯក សុខ សុភា បានបន្តទៀតថា ទោះក្នុងកាលៈទេសណាក៏ដោយ សូមព្រះសង្ឃគ្រប់អង្គ លោកយាយ លោកតា យាយជី តាជី ជាពិសេស យើងបងប្អូនទាំង រក្សានូវគម្លាត ជាមួយ៣ កុំ ៣ការងារ ព្រោះជំងឺកូវីដ១៩ មិនទាន់បានចប់១០០% នៅឡើយទេ។ ជាចុងក្រោយ ក្នុងនាមជាព្រះសង្ឍ ក៏ដូចជាលោកអាចារ្យ យាយជីតាជី ពុទ្ទបរិស័ទ ចំណុះជើងវត្តទាំងអស់សូមថ្លៃនូវអំណរគុណយ៉ាងគ្រៃលែង ចំពោះ ក្រុមការងារទាំងអស់ដែលបានដឹកនាំដោយលោក វរសេនីយ៍ឯក សុខ សុភា ជាពិសេស ដល់ភរិយា និងបុត្រាបុត្រី ដែលបានចំណាយពេលមកចូលរួមពិធីចែកអំណោយនេះផងដែរ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង