កម្លាំងជំនាញផ្នែកអនុវត្តដីកា ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនបុរសម្នាក់ពីបទ មនុស្សឃាត
ខេត្តកោះកុង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២និង៥០នាទីរសៀល លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានដឹកនាំកម្លាំងជំនាញផ្នែកអនុវត្តដីកា សហការណ៍ជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៧១៣ ច.ខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ចេញដោយលោក ថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ កាំង វិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅសព្វថ្ងៃភូមិសន្ទៃ ឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពីបទ ធ្វើមនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំឆ្នាំ២០១២ ការអនុវត្តចាប់ខ្លួននៅចំនុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅផែនការងារនគរបាលព្រហ្មទណ្ឌរង់ចាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមដម្បីមកធ្វើកំណត់ហេតុប្រគល់ទទួលយកទៅខេត្តកំពង់ចាមចាត់ការតាមនិតិវិធី៕ ដោយ សំ វុទ្ធី