ក្រុមអាជីកម្មដឹកដី ដឹកគ្រួស ជាឯកជន ដែលចេញច្បាប់អនុញាតិដោយសាលាស្រុកបាណន់ បង្កការខូចផ្លូវ ក្នុងភូមិរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរអត់ខ្វល់
ក្រុមអាជីកម្មដឹកដី ដឹកគ្រួស ជាឯកជន ដែលចេញច្បាប់អនុញាតិដោយសាលាស្រុកបាណន់ បង្កការខូចផ្លូវ ក្នុងភូមិរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរអត់ខ្វល់ កាលពីថ្ងៃទី24 ខែមិថុនា ឆ្នាំ2022 ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិចំការអូរ និងភូមិប៉ុស្តិកន្ទឺ ឃុំកន្ទឺ2 បានប្រតិកម្មមកកាន់អ្នកសារព័ត៌មាន ពីការលំបាករស់នៅ ដោយបញ្ហាហុយធុលីដី ពីក្រុមអាជីកម្មដឹកដី គ្រួស របស់ឈ្មោះ ធី ។ លោក ឈាង ផល្លា សហការីTNM TV បានចុះយកព័ត៌មានតាមការស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ ឃើញថា ពិតជាមានករណីដូចខាងលើពិតប្រាកដមែន និងបានសុំការបំភ្លឺ ពីម្ចាស់អាជីវកម្ម ឈ្មោះលោក ធី ,ហើយលោកបានបញ្ជាក់ថា មិនបានធ្វើអាជីកម្មយកគ្រួសភ្នំទេ គឺលើដីឯកជន , លោកនឹងធ្វើការស្រោចទឹកឲ្យប្រជាពលរដ្ឋ តាមដងផ្លូវដែលមានផ្ទះប្រជាពលរដ្ឋ និងសន្យាថា បើផ្លូវ ស្រុទខូច នឹងជួសជុលឲ្យប្រជាពលរដ្ឋវិញ នៅពេលការដឹកជញ្ជូនដី គ្រួស ចប់ ។ ថ្ងៃនេះ ផ្លូវស្រុទខូចដោយការដឹកជញ្ជូនមែន ប៉ុន្តែពេលនេះការដឹកជញ្ជូនចប់ហើយ ក៏មិនបានជួសជុលដូចការសន្យាឡើយ រឺឯអាជ្ញាធរស្ងាត់ឈឹង ដូចជាមិនបានអើពើឡើយ។ ផ្លូវលំ ដែលជាគម្រោងអភិវឌ្ឍន៌ និងកែលម្អដោយចំណាយគម្រោងថវិការបស់ឃុំ រឺលុយរដ្ឋ មុនការបោះឆ្នោតឃុំសង្កាត់អាណត្តទី5នេះ ប៉ុន្តែមិនទាន់បានមួយឆ្នាំផងត្រូវបំផ្លាញ់ដោយសារតែក្រុមអាជីកម្មឯកជនបែបនេះ ។ តើថវិកាដែលបានពីការផ្តល់អាជ្ញាប័ណ្ណអាជីកម្មដោយសាលាស្រុក អាចធ្វើឲ្យរដ្ឋ មានលទ្ធភាពកែលម្អផ្លូវខូច មកល្អវិញបានដែររឺទេ? សម្តេចតេជោ ធ្លាប់និពន្ធចម្រៀងមួយបទក្រោមចំណងជើងថា “អនិច្ចាផ្លូវលំ ” ដើម្បីជាការក្រើនរំលឹកដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន ប៉ុន្តែមន្ត្រីខ្លះនៅតែអត់ខ្វល់ ។ពីលោក ឈៀង ផល្លា សហការី ធី អិន អឹម បាត់ដំបង សម្រួលដោយ ទៀង បុណ្ណរី