ស្រុកស្នួល ខេត្តក្រចេះ លោក នាង ចំរើន កំពុងប្រើតួនាទីមន្ត្រីយោធាការពារព្រំដែន ទទួលបញ្ជាទិញ និងដឹកជញ្ជូនធ្យូងឆ្លងដែនទៅវៀត ណាម តាមច្រកអូរតាលាវ

ខេត្តក្រចេះ ៖​ ក្រុមអ្នកជំនួញ និងអ្នកដឹកជញ្ជូនធ្យូងបានឲ្យដឹងថា លោក នាង ចំរើន កំពុងប្រើប្រាស់តួនាទីមន្ត្រីយោធាការពារព្រំដែនទទួលទិញ និងរត់ការធ្យូងផ្តាច់មុខនាំឆ្លងដែនទៅវៀតណាមយ៉ាងគគ្រឹគគគ្រេងនៅតាម ច្រករបៀងប៉ុស្តិ៍អូរតាលាវ ស្ថិត នៅភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងសប្តាហ៍នេះ គេសង្កេតឃើញរថយន្តដឹកធ្យូងគ្រប់ប្រភេទបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីតំបន់ផ្សេងៗចូលទៅស្រុកស្នួលនិងរួចនាំឆ្លងដែនទៅវៀតណាមយ៉ាង  គគ្រឹក គគ្រេង ដែលមានដឹកផ្ទុកលើសពីការស្មាន និងគ្មានការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្តឲ្យបានត្រឹមត្រូវពីសំណាក់សមត្ថកិច្ចជំនាញពាក់ព័ន្ធឡើយ ។បើតាមក្រុមអ្នកបើកបររថយន្តដឹកធ្យូងទៅតាមច្រកប៉ុស្តិ៍អូរតាលាវ បានបញ្ជាក់ឱ្យដឹងថា គ្រប់រថយន្តដឹកធ្យូងទាំងអស់ដែលចូលទៅតាមច្រកព្រំដែនបានបគឺមានលោក នាង ចំរើន ដែលជាមន្ត្រីយោធាព្រំដែននៅស្រុកស្នួល ជាអ្នកប្រមូលទិញនៅត្រឹមព្រំដែន និងរត់ការនាំចូលទៅវៀតណាមផ្តាច់មុខ គ្មានអ្នកអាចធ្វើបានក្រៅពីទៅតាមរយៈលោក ចំរើន នោះទេ។ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនធ្យូងទៅវៀតណាម ក្រុមការងារបានទំនាក់ទំនងតាមទូរសព្ទ័ទៅលោក នាង ចំរើន ដើម្បីបញ្ជាក់ពីបញ្ហានេះ តែលោកមិនបានឆ្លើយតបនោះទេ ដោយគ្រាន់តែចុចទទួលទូរស័ព្ទចោលមិនតប ។ ដោយឡែកលោក ខៀវ ប៉ូលីន មេប៉ុស្តិ៍នគរបាលការពារព្រំដែន ច្រកអូរតាលាវក៏មិនបានបញ្ជាក់ពីបញ្ហានេះដែរ ដោយគ្រាន់តែចុចទទួលទូរសព្ទ័អាឡូអាឡូបិទវីញ ។ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង