ស្ថានីយ​ផូស៊ីល​សត្វសមុទ្រ​ ភ្នំចង្ក្រានយក្ស ខេត្តឧត្តរមាន​ជ័យ​


ខេត្តឧត្តរមាន​ជ័យ​៖ ភ្នំ​ចង្ក្រាន​យក្ស​មាន​ភ្នំ​ចំនួន​៣​នៅ​ក្បែរៗ​គ្នាដូច​មុំ​ចង្ក្រាន​ ​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរ​មាន​ជ័យ ​ក្នុង​តំបន់​ការ​ពារ​ទេសភាព​បន្ទាយ​ឆ្មារ។ ក្រុមការងារ​បាន​ពិនិត្យ​ភ្នំ​មួយដែល​នៅ​ជាប់​និង​ថ្នល់​គ្រួស​ក្រហម​​ក្នុង​ចំណោ​ម​ភ្នំ​៣​នៃ​ភ្នំ​ចង្ក្រានយក្ស​។​ តាមរយៈ​ផែន​ទី​ភូគព្ភសាស្ត្រនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​អក្ស​រ​សំគាល់​ PLS ដែម​មាន​អាយុ​កាល​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ Permian (២៥១-២៩៩លានឆ្នាំ) ក្នុងស័ក​ Paleozoic។ យើងបាន​ពិនិត្យផ្នែក​ខាង​លិច​ភ្នំ ដោយ​ដើរ​ឆ្លង​កាត់​ពី​ខាង​ជើងឈៀង​ខាង​លិច​ទៅ​លើ​ភ្នំ​ និង​ចុះ​មក​ខាង​ត្បូង​ឈៀង​ខាង​លិច​។​ តាមរយៈ​ការ​ពិនិត្យ​ផ្នែក​មួយ​នៃ​ភ្នំ​នេះ​ យើង​បាន​ជួប​ពពួកសត្វ​គ្រី​ណូ​អ៊ីត Crinoids ​​ច្រើន​​​ជាង​​គេ​ ដែល​ប្រទះឃើញចាប់ពីជើង​ភ្នំ​ឡើង​ទៅ​លើ​ភ្នំ​។​

អត្ថបទដែលជាប់ទាក់ទង