ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានចូលរួមចំណែក សកម្មភាពមីនមនុស្សធម៌ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា
ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា សកម្ម ភាព មីន មនុស្សធម៌បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ដោយធានាបាននូវដីមានសុវត្ថិភាពសម្រាប់សកម្មភាពចិញ្ចឹមជីវិតរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះក៏កាត់បន្ថយចំនួន ជនរង គ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ផងដែរ។ ការលើកឡើងរបស់ ឯកឧត្ដម ទេស រដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពីក្របខណ្ឌគ្រប់គ្រងហា និភ័យ សំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (Regional Workshop on Residual Risk Management Frameworks for Southeast Asia) ដែលសហការរៀបចំដោយ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់វិស័យសកម្មភាពមីន(ARMAC) និងមជ្ឈមណ្ឌលអន្តរជាតិ ហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌ (GICHD) ព្រមទាំងមានការឧបត្ថម្ភគាំទ្រ ដោយ រដ្ឋាភិបាលសហរដ្ឋអាមេរិក រដ្ឋាភិបាលប្រទេសស្វីស នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Residence រាជធានីភ្នំពេញ។ នេះបើតាមផេកហ្វេសប៊ុក ផ្លូវការ របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានគូសបញ្ជាក់ថា កម្ពុជាបានបញ្ចប់សង្រ្គាមទាំង ស្រុង នៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយចាប់តាំងពីពេលនោះមក ប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវសុខសន្តិភាព ពេញ លេញ។ ប៉ុន្តែទោះបីយ៉ាងណាប្រជាជនមួយចំនួននៅតែបន្តរស់នៅក្នុង តំបន់ដ៏សែនគ្រោះ ថ្នាក់ ក្នុងភាពភ័យខ្លាច និងធ្វើការនៅតំបន់ដែលមានការផលប៉ះពាល់ដោយគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជា តាមរយៈអាជ្ញាធរមីន និងដៃគូសកម្មភាពមីន បាននិងកំពុងធ្វើការឥតឈប់ឈរ ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងឆ្នាំ២០២៥ និងលុបបំបាត់នូវហានិភ័យ ទាំង អស់ នោះ ដែលត្រូវគ្រប់គ្រងឱ្យបានតាមរបៀបដែលអាចធ្វើទៅបាន ក្នុងគោលដៅរួម គឺ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាជនគ្រប់រូប និងដើម្បីឱ្យប្រជាជនអាចរស់នៅដោយគ្មាន ភាពភ័យខ្លាច។ ឯកឧត្តមទេសរដ្ឋមន្រ្ដីបានអះអាងថា អាជ្ញាធរមីន មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវ ការ គ្រប់គ្រងទិន្នន័យសកម្មភាពមីន និងការងារបោសសម្អាតមីនប៉ុណ្ណោះទេ ថែមទាំង តាមដាន ពិនិត្យ និងកែលម្អនូវផែនការយុទ្ធសាស្រ្តសំខាន់ៗឱ្យកាន់តែល្អប្រសើរឡើង ក្នុង គោលដៅឱ្យកម្ពុជាជាទឹកដីគ្មានមីន។ ទន្ទឹមនេះ ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរមីន បានរៀបចំ ឱ្យមានយន្តការភូមិអស់មីន ដែលជំរុញលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែម ពីវិស័យ ឯកជន និងសប្បុរសជននានាតាមធនធានកំណត់ ដើម្បីរួមគ្នាលុបបំបាត់ហានិភ័យ នៅ តាម សហគមន៍មូលដ្ឋាន។ ជាក់ស្តែង កម្ពុជាបានទទួលជោគជ័យ និងប្រកាសដោយ មោទ ន ភាពថាខេត្តកែបជាខេត្តអស់មីនដំបូង និងខេត្តព្រៃវែងជាខេត្តអស់មីនទីពីរ ព្រមទាំង កំពុង ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរំដោះផ្ទៃដីមានមីនឱ្យអស់ពីខេត្ត មួយទៅខេត្តមួយ ពីស្រុកមួយទៅស្រុកមួយ និងពីភូមិមួយទៅមួយ។ ឯកឧត្ដមទេសរដ្ឋមន្រ្ដី លី ធុជ បានបញ្ជាក់បន្ថែមថា កម្ពុជា នឹងអាចធ្វើជាម្ចាស់ ផ្ទះ ម្តងទៀតសម្រាប់ការរៀបចំសិក្ខាសាលាថ្នាក់តំបន់បែបនេះ ដោយសារកម្ពុជាមានប្រវត្តិ សាស្ត្រ យូរលង់ក្នុងការគ្រប់គ្រងវិស័យមីន និងឆ្ពោះទៅសម្រេចគោលដៅកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏បានស្នើសុំឱ្យអង្គសិក្ខាសាលាទាំងមូល រាល់កិច្ច ពិភាក្សា និងការកំណត់អត្តសញ្ញាណហានិភ័យនានាដែលនៅសេសសល់ ត្រូវផ្តោតថា យើង កំពុងធ្វើការដើម្បីប្រជាជន និងជាបេសកកម្មមនុស្សធម៌ដើម្បីធ្វើឱ្យមនុស្សគ្រប់រូប មាន សុវត្ថិភាព និងអាចប្រើប្រាស់ដីដោយគ្មានការភ័យខ្លាច៕សម្រួលដោយ ទៀង បុណ្ណរី