រាជរដ្ឋាភិបាលកម្ពុជាអរគុណមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានបន្តរួមចំណែក និងការគាំទ្រដល់កម្ពុជាលើវិស័យគ្រប់វិស័យ
ភ្នំពេញ៖ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាងនាមរាជរដ្ឋា ភិបាលកម្ពុជា អរគុណមូល និធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង ដែលបានបន្តរួម ចំណែក និងការគាំទ្រដល់កម្ពុជាលើវិស័យគ្រប់វិស័យ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ។ក្នុងពិធីចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀង ស្ដីពីមូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២ ថ្ងៃទី១៣ ខែមិថុនា នៅទីស្ដីការក្រសួង ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសា សន៍ថា ឯកឧត្តម មានសេចក្ដី សោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចុះហត្ថ លេខាជាថ្មីម្ដងទៀតជាមួយ ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិន ប្រចាំព្រះរាជាណា ចក្រកម្ពុជា លើកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការនៃមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។ចាប់តាំងពីដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦មក មូលនិធិពិសេសនេះ បានផ្ដល់នូវលទ្ធ ផលជាក់ស្ដែង និងបានរួម ចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសមេគង្គ-ឡានឆាង។ បានបង្រួមគម្លាតនៃការអភិវឌ្ឍរបស់យើងបន្ថែមទៀត តាមរយៈសមាហរណកម្ម និងអន្តរទំនាក់ទំនងនៃការអភិវឌ្ឍ និងបានពង្រឹងសមត្ថភាពរបស់យើងក្នុងការឆ្លើយតបឱ្យកាន់តែប្រសើរឡើងទៅនឹងតម្រូវការរបស់ប្រជាជនយើង។ ប៉ុន្តែសំខាន់បំផុត យើងបានបង្ហាញពីភាពជាអ្នកជិតខាងល្អ និងមិត្តភាព ព្រមទាំងការផ្តោតលើការបំពេញបន្ថែមរបស់យើង សំដៅពង្រឹងទំនុកចិត្ត ការ យោគយល់គ្នាទៅវិញទៅមក និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ។ឯកឧត្តម ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តរួមចំណែក និងការគាំទ្រ របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។ នៅឆ្នាំនេះ កម្ពុជាបានទទួលគម្រោងថ្មីចំនួន១៣ បន្ថែមទៀត ដែលមានថវិកាប្រមាណជាង៤លានដុល្លារអាមេរិក។ គម្រោងថ្មីៗទាំង នេះ នឹងរួមចំណែកបន្ថែមទៀតក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌។ រយៈកាលកន្លងទៅ តាមរយៈមូលនិធិពិសេសនៃកិច្ចសហ ប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងជាក់ ស្ដែងចំនួន៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេងទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំនិងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជននៅទូទាំងអនុតំបន់ផងដែរ។ បើទោះជារងនូវផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ រួមជាមួយបញ្ហាប្រឈមនានានៅក្នុងតំបន់ និងសកលយ៉ាងណាក៏ដោយ យើងបានជួបជុំគ្នានៅទីនេះថ្ងៃនេះ ដើម្បីអបអរសាទរ និងបង្ហាញពីភាពធន់របស់យើង តាមរយៈព្រឹត្តិការណ៍ជាទៀងទាត់នេះ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវជំនឿចិត្ត និងការប្ដេជ្ញាចិត្តរបស់យើង នៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគី ដែលផ្ដោតលើការអភិវឌ្ឍ។ នៅខែក្រោយ ខ្ញុំនឹងធ្វើដំណើរទៅកាន់ទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិ បត្តិការមេគង្គ-ឡានឆាងលើកទី៧ ហើយយើងនឹងបន្តរិះរកគ្រប់មធ្យោបាយថែមទៀត ដើម្បីសម្រេចនូវលទ្ធផលជាក់ស្ដែងសម្រាប់ប្រទេសមេគង្គ។ ឯកឧត្តម ក៏បានបញ្ជាក់សា ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន និងប្រទេសមេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យឡើងដល់កម្រិតខ្ពស់ថ្មីមួយ សំដៅកសាងសហគមន៍មួយឱ្យកាន់ តែបើកចំហ ប្រកបដោយបរិយាបន្ន និងដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕សម្រួលដោយ ទៀង បុណ្ណរី