ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី 9 ខែមិថុនាឆ្នាំ 2022 នេះនៅបរិវេណបុរីរំចេកស្ថិតក្នុងសង្កាត់រតនៈ ក្រុងនិងខេត្តបាត់ដំបង បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ19 ដូសជំរុញលើកទី5 ជូនថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នក្រុងស្រុកក្របខណ្ឌទូទាំងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី 9 ខែមិថុនាឆ្នាំ 2022 នេះតទៅ ដោយភ្ជាប់មកជាមួយនូវកាតចាក់វ៉ាក់សាំងកូវីដ19 និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមទីតាំងខាងក្រោមនេះ។
មានទីតាំងចំនួន5 គឺ
ទី1 នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហៅគេធំ
ទី2 ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង មោងឬស្សី សង្កែ ថ្មគោល និងសំពៅលូន
ទី3 នៅមណ្ឌលសុខភាព
ទី 4 ផ្សារបុរីរំចេក ឋិតនៅសង្កាត់រតនៈក្រុងបាត់ដំបង និង
ទី 5 ផ្សារទំនើបភូព៊ុយថតលើសង្កាត់អូរចារក្រុងបាត់ដំបង ។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងដែលធ្លាប់បានចាក់វ៉ាក់សាំងដុសជំរុញលើកទី៤ រួចហើយ នឹងចាប់ពី៤ខែឡើង គឺអាចមកបន្តចាក់ចាក់វ៉ាក់សាំង ដូសជំរុញលើកទី5បាន ដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ ដោយត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ សុខាភិបាលជាពិសេសអនុវត្តវិធាន ៣ការពារ ៣កុំ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសហគមន៍ពីជំងឺដ៏កាចសាហាវនេះ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែខិតខំប្រឹងប្រែងការពារអាយុជីវិតរបស់ប្រជាជនកម្ពុជស និងបានផ្ដល់វ៉ាក់សាំកូវីដ19 គ្រប់គ្រាន់ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដែលជាយុទ្ធសាស្រ្តផ្ការីក របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្របសម្រួលព័ត៌មានដោយលោក ឈាង ផល្លា សហការីទូរទស្សន៍TNM TV ប្រចាំខេត្តបាត់ដំបង។សម្រួលដោយ ទៀង បុណ្ណរី