លោក ចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង មានរឿងអាស្រូវច្រើនណាស់ខាងដុតបំផ្លាញផ្ទះ ប្រចាំខេត្តពោធិ៍សាត់ ពេលនេះមានដីកាកោះហៅ លោក ចាន់ វិចិត្រ មួយទៀតហើយ!

ខេត្តពោសាត់៖ មានដីកាកោះហៅ លោក ចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង មានរឿងអាស្រូវច្រើនណាស់ខាងដុតបំផ្លាញផ្ទះ ប្រចាំខេត្តពោធិ៍សាត់ ពេលនេះមានដីកាកោះហៅ លោក ចាន់ វិចិត្រ មួយទៀតហើយ!លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែង បើផ្អែកទៅលើសំណុំរឿង រំលោភបំពានដីធ្លី នៅស្រុកវាលវែង ខេត្តពោធិសាត់កន្លងមក លោកចាន់ វិចិត្រ អភិបាលរងស្រុកវាលវែងបានជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតដែលទទួលបានដីកាកោះហៅពីសាលាដំបូងខេត្តពោធិសាត់ រហូតដល់សាលាឧទ្ទរណ៍ថែមទៀតផង ។ ទោះបីក្នុងដីកាកោះហៅ លោកចាន់ វិចិត្រ ត្រូវបានចោទប្រកាន់ ពីបទព្រហ្មទណ្ឌ រយៈពេលកន្លងមកក្ដី ប៉ុន្តែលោកចាន់ វិចិត្រ ហាក់មានសំណាងអាចគេចចេញពីសំណាញ់ច្បាប់បានជារៀងរហូត បន្ទាប់ពីចូលខ្លួនទៅឆ្លើយបំភ្លឺរួចមក ។

ផ្អែកតាមដីកាកោះហៅ ចុះថ្ងៃទី30 ខែឧសភា ឆ្នាំ2022 ឲ្យលោកចាន់ វិចិត្រ ចូលខ្លួនមកសាកសួរ នៅថ្ងៃទី06 ខែកក្កដា ឆ្នាំ2022 ពីដំណើររឿងប៉ះពាល់ កម្មសិទ្ធសាធារណៈ និងហិង្សាទៅលើ អ្នកកាន់កាប់អចលនៈវត្ថុ ដោយសុច្ចរិតគឺ មន្រ្តីឈ្មោះចាន់ វិចិត្រ បានជាប់ឯកត្តកម្មដែល ទទួលបានដីកាកោះហៅច្រើនជាងគេ នៅខេត្តពោធិសាត់ ព្រោះថាលោកចាន់ វិចិត្រ អាចនៅបន្តទទួលបាន ដីកាកោះហៅច្រើនទៀត បន្ទាប់ពីចូលបំភ្លឺនៅ សាលាដំបូងខេត្តរួចមក ដោយគ្មានការកាត់ទោស ព្រោះថាទ្រព្យសម្បត្តិលោកចាន់ វិចិត្រ ដែលប្រើតួនាទីទៅបំពាន យកទ្រព្យសម្បត្តិអ្នកដទៃ ក៏សល់មិនតិចដែរទើបចេះតែជួបសំណាងតែរហូត ។
តាមពិតទៅករណី ពាក្យបណ្ដឹងលើមន្ត្រី ស្រុកវាលវែង ឈ្មោះចាន់ វិចិត្រ គឺមានស្ថានភាពដូចៗគ្នាទេ ពាក់ពន្ធ័ទៅនឹងករណី រំលោភបំពាន ដុតបំផ្លាញផ្ទះប្រជាពលរដ្ឋ និងរំលោភយកដីគេលក់ ។ មានការលើកឡើងពី មជ្ឈដ្ឋានប្រជាពលរដ្ឋថា លើកលែងតែលោកចាន់ វិចិត្រ អស់ទ្រព្យសម្បត្តិដែល បានមកពីការប្រើអំណាច បំពានស្វែងរកផលប្រយោជន៍ ទើបអាចស្វែងរកយុត្តិធម៌ ជូនដើមបណ្ដឹងដែលជា ជនរងគ្រោះបាន ។ ជាក់ស្ដែងដីកាកោះហៅ លោកចាន់ វិចិត្រ នៅពេលនេះគឺមិនមែន ជាករណីលើកទី1ទេ ដែលលោកចាន់ វិចិត្រ នៅតែអាចរួចផុតពី សំណាញ់ច្បាប់បាន ដោយសូម្បីតួនាទីជា អភិបាករងស្រុក ក៏នៅរក្សាបានរហូត មកដល់ពេលនេះ ។សមដូចពាក្យថា មានប្រាក់ ចង់ប្រើខ្មោច ឲ្យកិនម្សៅក៏បានដែ សម្រាប់ស្រុក រំដួលយើងនេះទោះបីគេចផុតពេលនេះតែពេលក្រោយមិនអាចគេចផុតពីសំណាញ់នោះទេព្រោះថាអ្នកអង្គុយលើច្បាប់ល្មើសច្បាប់នោះមិនមែនជាគំរូល្អដល់ពលរដ្ឋឡើយ!៕សម្រួលដោយ ទៀង បុណ្ណរី
អត្ថបទដែលជាប់ទាក់ទង