វី វរ ទៀតហើយ លោក វន វណ្ណះ ជាម្ចាស់គម្រោងបុរី VIP រងបណ្តឹងទៀតហើយ ខណៈអជ្ញាធរសឹងគ្រប់លំដាប់កំពុងតែមានការខ្សឹបខ្សៀវគ្នា ព្រោះថាម្ចាស់បុរីរៀនរបបគ្រូជោគជ័យទៀតហើយ
ជាញឹកញាប់អតិថិជនម្នាក់ៗរបស់បុរីVIP បានមកដល់ការិយាល័យTNM ហើយបានយកឯកសាជាច្រើនពាក់ព័ន្ធនិងការទិញលក់សាងសងជាមួយនិងកិច្ចសន្យាច្រើនលើកច្រើនសាររបស់ម្ចាស់បុរី។
ថ្មីៗនេះលោក អែម ធីតា បានរាយការណ៍ថា ខ្ញុំបានដាក់ពាក្យបណ្តឹងមួយទៀតហើយនាពេលថ្មីៗនេះទៅសាលាខណ្ឌដង្កោ តែលោកអភិបាលខណ្ឌរងម្នាក់កំពុងតែឆោឡោ ធ្វើជារវល់ទៅនេះទៅនោះ ហាក់បីដូចជាមិនចង់ទទួលបណ្តឹងពីប្រជាពលរដ្ឋយើងក្នុងមូលដ្ឋានខណ្ឌសោះ នេះឬមន្រ្តីបម្រើរាស្រ្ត ឬរាស្រ្តបម្រើមន្រ្តី បើយោងតាមប្រសាសន៍ ឧបនាយករដ្ឋមន្រ្តី សម្តេច ស ខេង បានបញ្ចាក់ច្បាស់ៗថា…………………….។
សូមបញ្ចាក់ថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ លោក អែម ធីតា បានចុះកិច្ចសន្យាទិញផ្ទះនិងដីក្នុងតម្លៃ៤៤៥០០ដុល្លារជាមួយការបង់រំលួស រហូតដល់ថ្ងៃកំណត់យកផ្ទះ អត់ផ្ទះអោយ ក៏សូមសន្យាម៉ាស្សាហើយម៉ាស្សាទៀត រាប់ចង់ភ្លេច អស់ច្រើនខែឆ្នាំកន្លងផុតទៅ រហូតដល់ថ្ងៃទី០៩ កក្កដា ឆ្នាំ២០២១ ម្ចាស់បុរីVIP ដែលមានឈ្មោះក្រុមហ៊ុន RN VIP REAL EASTATE គឺលោក វន វណ្ណៈ បានព្រៀងកិច្ចសន្យាមួយទៀតដើម្បីធានាដល់អតិថិជនថា សន្យានិងធ្វើការសាងសង់ និងប្រគល់ដី.ផ្ទះ ជូនលោក អែម ធីតា អោយរួចរាល់ត្រឹមថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២១ ។ ក្នុងករណីដល់រយៈពេលកំណត់ ក្រុមហ៊ុននៅតែមិនប្រគល់ដី.ផ្ទះជូន នោះក្រុមហ៊ុនព្រមទូទាត់ប្រាក់ដើមនិងការប្រាក់ដែលបង់រួច មួយគុណនិងពីរ។ រហូតមកដល់ពេលនេះ ម្ចាស់គម្រោងបុរីVIP មិនអនុវត្តតាមការធានា
អះអាងដែលមានទាំងមេធាវីរបស់ក្រុមហ៊ុនទៀត ហើយគេចវេស មិនទទួលការខុសត្រូវទៀត។
លោក អែម ធីតា សុំសំណូមពរដល់សាលាក្រុងរាជធានីភ្នំពេញមេត្តាជួយរកដំណោះស្រាយជូនគាត់ក៏ដូចប្រជាពលរដ្ឋមួយចំនួនធំទៀតដែលរងគ្រោះប្រហាក់ប្រហែលគ្នានេះ។
ជុំវិញព័ត៌មានខាងលើនេះ មិនអាចសុំការបំភ្លឺពីលោក វន វណ្ណៈ បានទេ ព្រោះទូរស័ព្ទចូលហើយមិនលើក អង្គភាពសារព័ត៌មាន TNM រងចាំការបំភ្លឺរាល់ម៉ោងធ្វើការ ។សម្រួលដោយ ទៀង បុណ្ណរី