បុរសម្នាក់ចងកសម្លាប់ខ្លួនស្លាប់មិនដឹងមូលហេតុក្នុងផ្ទះសំណាក់មួយកន្លែងក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែងៈ បុរសម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ស្លាប់បានសម្រេច នៅក្នុងផ្ទះសំណាក់ដែលមានយីហោ ឡាក់គីស្តារ ដោយមិនដឹងមូលហេតុ នៅវេលាម៉ោង 1និង10នាទីថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2021 ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
ប្រភពពីសមត្ថកិច្ចមកដល់ម៉ោង 5 ល្ងាចនេះបានឲ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់ឡាក់គីស្តារខាងលើនោះនៅមិនទាន់ដឹងអត្ដសញ្ញាណនៅឡើយទេ។ ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួន បានយកខ្សែមកចងកខ្លួនឯង ទៅនឹងជំរឹងទ្វារបង្អួចនៅក្នុងបន្ទប់ដេក ។ សមត្ថកិច្ចប៉ូលីសខាងធ្វើកោសល្យវិច្ឆ័យនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានបញ្ជាក់ថា សាកសពរបស់បុរសចងកសម្លាប់ខ្លួននោះ ពុំបានរកឃើញពង្សាវតានៅឡើយទេតាំងពីម៉ោង 1និង00 នាទីមកទល់នឹងម៉ោង 5និង00នាទីហាក់បីដូចជាមានអាថ៌កំបាំង អ្វីមួយដែលបិទបាំងនៅក្នុងផ្ទះសំណាក់យីហោឡាក់គីស្តារខាងលើនោះ ៕នេះជាព័ត៌មានបឋម
(ពុទ្ធា ស្ទឹងត្រែង)