ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ នៅតែចង់ចាំមិនភ្លេចនូវស្មារតីរំដោះជាតិ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍
ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋដែលធ្លាប់ឆ្លងកាត់សម័យបនប្រល័យពូជសាសន៍ នៅតែចងចាំមិនភ្លេច នូវទុក្ខលំបាក និងស្មារតី វីរភាព រំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន ខណៈដែលសព្វថ្ងៃ ពួកគាត់កំពុងរស់នៅ ក្នុងប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ខណៈដែលកម្ពុជា មានសុខសន្តិភាព សេរីភាព ដែលធ្វើឲ្យប្រជាពលរដ្ឋ ទាំងអស់មានសិទ្ធិ ស្មើមុខ ស្មើមាត់ នៅលើឆាកអន្តរជាតិដូចជាតិសាសន៍ដ៏ទៃទៀតនោះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងខេត្តកំពង់ធំ នៅតែចងចាំមិនភ្លេចនូវទុក្ខលំបាក ដែលបនប្រល័យពូជសាសន៍ធ្វើមកលើពួកគាត់ និងសម្តែងនូវការដឹងគុណនូបការៈ ដែលសម្តេចតេជោ ហ៊ុន សែន បានរំដោះជាតិ និងជីវិតពួកគាត់ឲ្យរួចផុត ពីគុកឥតជញ្ជាំង។ ក្រុមប្រជាពលរដ្ឋ បន្តថា សព្វថ្ងៃនេះ ក្នុងមូលដ្ឋានរបស់ពួកគាត់មានទាំងក្តីសុខកាយ សប្បាយចិត្ត ដែលភូមិ ឃុំ របស់ពួកគាត់ មានសុខសុវត្ថិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះដែរ លោក ហុក រិន ប្រធានក្រុមប្រឹក្សាក្រុងស្ទឹងសែន លើកឡើងថា ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេច បានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាពរដ្ឋពលរដ្ឋគ្រប់រូប ប្តេជ្ញារថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកា សគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕ម្រួលដោយ ទៀង បុណ្ណរី