រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា ឆ្នាំ២០២២ ដើម្បីរំលឹកដល់គុណឥស្សរៈជនរំដោះជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញជាអធិបតីប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ២០២២ ដោយបានរៀបចំពិធីបង្សុកូលរាប់បាតព្រះសង្ឃចំនួន ៤៥អង្គ ដើម្បីឧទ្ទិសកុសលគោរពជូនដល់ដួងវិញ្ញាណក្ខន្ធ និងជាការរំលឹកនូវគុណូបការៈរបស់ឥស្សរៈជនស្នេហាជាតិ ដែលបានបូជាអាយុជីវិត រំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ខ្មៅងងឹត យង់ឃ្នង ប៉ុល ពត នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង