ពិធីសម្ពោធសមិទ្ធិផលដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ១ខ្នង ក្នុងវត្តស្វាយជ្រុំនិងបិទអនុសំវច្ឆរមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន
ខេត្តកណ្តាល៖ ព្រឹកថ្ងៃអង្គារ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅវត្តស្វាយជ្រុំ ស្ថិតនៅភូមិឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធសមិសមិទ្ធិផលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យ០១ខ្នង ក្នុងវត្តស្វាយជ្រុំនិងបិទអនុសំវច្ឆរមន្ត្រីសង្ឃទូទាំងស្រុកខ្សាច់កណ្ដាល។ ក្នុងពិធីនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានប្រគេនបច្ច័យដល់សម្តេចសង្ឃ២អង្គ ក្នុងមួយអង្គៗចំនួន២០លានរៀល និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៧អង្គ ព្រះចៅអធិការចំនួន៤២វត្ត ព្រះគ្រូសាលាពុទ្ធិកៈចំនួន៦អង្គ និងសមណៈសិស្សចំនួន១២៦អង្គ នូវមួយអង្គៗចំនួន១កញ្ចប់ និងបច្ច័យផងដែរ។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានប្រគេននូវទេយ្យវត្ថុដល់វត្តស្វាយជ្រុំនូវបច្ច័យ៥០លានរៀល ស៊ីម៉ង់៥០តោន អង្ករ១តោន មី២០កេស ត្រីខ ៤កេស និងប៊ីចេងចំនួន២០គីឡូក្រាម។ បន្ថែមជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានបន្តឧបត្ថម្ភដល់យាយជី តាជី ចំនួន១០០នាក់ ដែលក្នុងមួយនាក់ៗនូវក្រណាត់ស១ដុំ រួមថវិកាផងដែរ និងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ចំនួន២០នាក់ យុវជនកាកបាទក្រហម សសយក ចំនួន៦០នាក់ គ្រូសាលាពុទ្ធកៈ ចំនួន៩នាក់ អាចារ្យ គណៈកម្មាការវត្ត ចំនួន៦៦នាក់ ប្រធានក្រុមប្រឹក្សាឃុំ ១៧ឃុំ ចំនួន១៧នាក់ មន្រ្តីសាលាឃុំស្វាយជ្រុំ ចំនួន២០នាក់ ថ្នាក់ដឹកនាំភូមិចំនួន៩នាក់ និងប្រធានអនុប្រធានក្រុមបក្ស ចំនួន២៣៦នាក់ ដែលក្នុងមួយនាក់ៗត្រូវទទួលថវិកាគ្រប់គ្នា រីឯ សាលាស្រុកខ្សាច់កណ្តាល ព្រមទាំងសាលាឃុំ និងមន្រ្តីកងកំលាំងទាំង៣ប្រភេទ ទទួលបានជំនួយឧបត្ថម្ភជាថវិកាផងដែរ។សម្រួលដោយ ទៀង បុណ្ណរី