ឯកឧត្តម ខៀវ កាញារីទ្ធ បានប្រគល់ឡានពេទ្យ ដល់មណ្ឌលសុខភាព ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រគល់ឡានពេទ្យ ដល់មណ្ឌលសុខភាព ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីធ្វើឱ្យវិស័យសុខាភិបាល នៅតាមទីជនបទកាន់តែមានភាពប្រសើរឡើងថែមទៀតនោះ។នៅក្នុងឱកាសប្រគល់ជូនដល់មណ្ឌលសុខភាពកោះសូ ទិន នៅព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២២ នាសាលាបឋមសិក្សាកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ ចាម ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ឧកញ៉ា ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោក ជំទាវ ចាន់ សុទ្ធី បាននាំយកនូវ រថយន្តពេទ្យសង្រ្គោះបន្ទាន់ ១ គ្រឿង ប្រគល់ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកោះសូទិន ខេត្តកំពង់ចាម ដើម្បីជូនបន្តដល់ មណ្ឌលសុខភាពកោះសូទិន សម្រាប់បំពេញតម្រូវការសេវាសាធារណៈ ដែលជារឿងចាំបាច់ ពិសេស ផ្នែកសុខាភិបាល ជាសេវាសំខាន់បំផុតមិនអាចខ្វះបាន ។ ឯកឧត្តម ខៀវ កាញារីទ្ធ សូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោនាយក មន្រ្តី ហ៊ុន សែន តាមរយ:លោកឧកញ៉ាបណ្ឌិត ជា រតនា ឧកញ៉ា លីហៀក រតនា ឧកញ៉ា សុខ វណ្ណា និងលោកជំទាវ ចាន់ សុទ្ធី ដែលប្រគល់ជូននូវរថយន្តពេទ្យសង្រ្គោះបន្ទាន់ ១ គ្រឿង ដល់មណ្ឌលសុខភាពកោះ សូទិន ទុកសម្រាប់ដឹកប្រជាពលរដ្ឋ ពេលមានបញ្ហាត្រូវធ្វើការសង្រ្គោះបន្ទាន់ ទៅកាន់មន្ទីរពេទ្យ។ សូមបញ្ជាក់ថា រថយន្តពេទ្យសង្រ្គោះបន្ទាន់ជាអំណោយទី៤៩ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕សម្រួលដោយ ទៀង បុណ្ណរី