ស្នើអោយមានស្រាវជ្រាវ ដែលបុរសម្នាក់ ហ៊ានយកឈ្មោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គំរាមកំហែងប្រជាពលរដ្ឋ
TNM(ភ្នំពេញ)៖«បុរសម្នាក់នេះ ឈ្មោះ ម៉ុក ច័ន្ទសុធា ដែលបានគំរាមកំហែងមកលើមេធាវីរបស់ខ្ញុំបាទថា អោយក្រុមគ្រួសារខ្ញុំបាទដកពាក្យបណ្ដឹងទាំងអស់ភ្លាម ហើយនឹងប្រគល់ដីរបស់ខ្ញុំបាទដែលកូនទាហាននោះយក ត្រូវប្រគល់ទៅអោយកូនទាហ៊ាននោះភ្លាម បើមិនចឹងទេដីទាំងអស់ដែលនៅសល់ទាំងប៉ុន្មានត្រូវដកហូតទាំងអស់»។
នេះជាសំណេររបស់លោកបុរសម្នាក់ តាមរយៈគណនី Facebook មួយឈ្មោះ Leav Wenda កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ។
Facebook ដដែល បន្តថា «គាត់បាននិយាយថានេះ ជាបញ្ជារបស់ឯកឧត្តមបង ហ៊ុន ម៉ាណែត ដែលបានផ្ញើសារមកអោយគាត់ ហើយគាត់បាននិយាយប្រាប់មេធាវីខ្ញុំថាគាត់ជាជំនួយការរបស់ឯកឧត្តមបងហ៊ុន ម៉ាណែត ។ ខ្ញុំមិនយល់គំនិតមន្រ្តីមួយចំនួន សូមបងប្អូនជួយស៊ែរ អោយសម្តេច ហ៊ុន សែន បានដឹងផង ពីមន្រ្តីខិលខូចយកឈ្មោះ ឯកឧត្តមបង ហ៊ុន ម៉ាណែត មកប្រើគំរាមកំហែងប្រជាជន»។
ទោះបីយ៉ាងណា គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ TNM ពុំទាន់អាចរកការបំភ្លឺពីភាគីដែលរងការចោទប្រកាន់ បាននៅឡើយទេ ៕