ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភបង់អង្គុយ ២០៩ និងធុងសំរាម៨៤ នៅដើមឆ្នាំ២០២២
ភ្នំពេញ៖ គិតត្រឹមខែមេសា ឆ្នាំ២០២២ នេះ ខ្មែរ ប៊ែវើរីជីស បរិច្ចាគបង់អង្គុយសរុបចំនួន ២០៩បង់ និងធុងសំរាមសរុបចំនួន ៨៤ធុង ទៅដល់សាលារៀន មន្ទីរពេទ្យ និងទីសាធារណៈនានាក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ដើម្បីចូលរួមលើកកម្ពស់សណ្តាប់ធ្នាប់បរិស្ថាន និងអនាម័យទៅតាមទីសាធារណៈ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ខ្មែ ប៊ែវើរីជីស នឹងនៅតែបន្តសកម្មភាពផ្ដល់ត្រឡប់ទៅសង្គមយ៉ាងសស្រាក់សស្រាំបំផុត ហើយយើងសង្ឈឹមថា បង់អង្គុយ និងធុងសំរាម នឹងបានចូលរួមជាផ្នែកមួយ ដែលអាចជួយសម្រួលបន្ទុកនិងបំពេញតម្រូវការនៅទីតាំងទាំងនោះផងដែរ។»
គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ បន្ថែមពីការបរិច្ចាគបង់អង្គុយ និងធុងសំរាម ក្រុមហ៊ុន ជីប ម៉ុង ដែលមានក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាពាណិជ្ជកម្មមួយក្នុងចំណោមពាណិជ្ជកម្មជាច្រើន បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងឧបត្ថម្ភថវិកា ២សែនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ រយៈពេល ៥ ឆ្នាំផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី