សមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែល​មានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន»នាពេលខាងមុខ។

 ថ្ងៃទី០៩ខែឧសភា ឆ្នាំ២០២២

ភ្នំពេញ៖ តាមប្រភពព័ត៌មានក្រៅផ្លូវការ ដែលយើ​ង​ទ​ទួ​ល​បា​ន បានឱ្យដឹងថា ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមអ្នកនិពន្ធខ្មែរ នឹងរៀបរៀងបោះពុម្ពសៀវភៅ ដែល​មានចំណងជើងថា «ទំនាក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន»នាពេលខាងមុខ។ ប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា តាមការគ្រោងទុក ឯកឧត្តម ពៅ សុខ នឹងបញ្ចប់ការរៀបរៀង​សៀវភៅនេះ នៅពេលឆាប់ៗខាងមុខនេះ ខណ:ដែល ឯកឧត្តមក៏កំពុង រៀបរៀងសៀវភៅ ស្តីពីដំណើរជីវិតពីកុមារភាព រហូតដល់ការចូលប្រឡូកក្នុងឆាកនយោបាយ របស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែរនោះ។ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រ​សាសន៍​ប្រា​ប់អ្នក​សារព័ត៌មាន​ ​តាម​ទូរស័ព្ទថា ឯកឧត្តមពិតជាមានផែនការបោះ​ពុម្ពសៀវភៅ​ស្តី​ពី​«​ទំ​នា​​ក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន» នេះ​មែន ប៉ុន្តែ កិច្ចការនេះ អាច​ប្រព្រឹ​ត្ត​ទៅ​បា​ន​នៅ​ចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ព្រោះពេលវេលាឯកឧត្តមក៏កំពុង​ចង្អៀត។ នៅពេលសួរថា តើខ្លឹមសារ នៃសៀវភៅដែលកំពុងរៀបរៀងនេះ ទាក់ទងនឹងអ្វីខ្លះនោះ ឯកឧត្តម ពៅ សុខ បញ្ជាក់​​ថា ជា​គោលការណ៍ ដោយសារសាវតារ នៃទំនាក់ទំនងកម្ពុជា អា​ម៉េ​រិ​កមានគេសរសេរច្រើនមកហើយ ​ហើយ​ភាគ​ច្រើនផ្តោត​តែលើជម្លោះ ឬវិវាទ ឬចំណុ​ច​អវិ​ជ្ជ​មា​នរវាងគ្នានិងគ្នានោះ ក្នុងសៀវភៅនេះ គឺឯកឧត្តម​ផ្តោតតែ​លើ​សកម្ម​ភាពទំនា​ក់ទំ​ន​ង​កា​រ​ទូ​ត​ នយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជា និងអាម៉េរិកមានចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។   ឯកឧត្តម ពៅ សុខ អះអាងថា ក្រោយពីការស្រាវជ្រាវ ឯកឧត្តមឃើញថា ទំនាក់ទំនងកម្ពុជា អា​ម៉េ​រិក ទោះបីមាន​ចំណុច​អវិជ្ជមានខ្លះៗក្តី ប៉ុន្តែ គឺមានចំណុចវិជ្ជមាន ចំណុចល្អ​គួរ​លើ​ក​យ​ក​មកបង្ហាញច្រើន ជាពិសេសនៅក្នុង​ដំណាក់​កាល៤​អាណត្តិ នៃប្រ​ធានាធិបតីចុង​​ក្រោយ​នេះ គឺ​គិ​តពី លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ មកដល់​លោក​ចូបៃឌិន។  ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រ​សាសន៍​ប្រា​ប់អ្នក​សារព័ត៌មាន​ ​តាម​ទូរស័ព្ទថា ឯកឧត្តមពិតជាមានផែនការបោះ​ពុម្ពសៀវភៅ​ស្តី​ពី​«​ទំ​នា​​ក់ទំនងកម្ពុជា អាម៉េរិក សម័យតេជោសែន» នេះ​មែន ប៉ុន្តែ កិច្ចការនេះ អាច​ប្រព្រឹ​ត្ត​ទៅ​បា​ន​នៅ​ចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ព្រោះពេលវេលាឯកឧត្តមក៏កំពុង​ចង្អៀត។  នៅពេលសួរថា តើខ្លឹមសារ នៃសៀវភៅដែលកំពុងរៀបរៀងនេះ ទាក់ទងនឹងអ្វីខ្លះនោះ ឯកឧត្តម ពៅ សុខ បញ្ជាក់​​ថា ជា​គោលការណ៍ ដោយសារសាវតារ នៃទំនាក់ទំនងកម្ពុជា អា​ម៉េ​រិ​កមានគេសរសេរច្រើនមកហើយ ​ហើយ​ភាគ​ច្រើនផ្តោត​តែលើជម្លោះ ឬវិវាទ ឬចំណុ​ច​អវិ​ជ្ជ​មា​នរវាងគ្នានិងគ្នានោះ ក្នុងសៀវភៅនេះ គឺឯកឧត្តម​ផ្តោតតែ​លើ​សកម្ម​ភាពទំនា​ក់ទំ​ន​ង​កា​រ​ទូ​ត​ នយោបាយ ឬទស្សន:ជាវិជ្ជមាន ដែលកម្ពុជា និងអាម៉េរិកមានចំពោះគ្នាទៅវិញទៅមក ប៉ុណ្ណោះ គឺមិនផ្តោតលើចំណុចអវិជ្ជមាន ឬភាពរកាំរកូសគ្នានោះទេ។ ឯកឧត្តម ពៅ សុខ អះអាងថា ក្រោយពីការស្រាវជ្រាវ ឯកឧត្តមឃើញថា ទំនាក់ទំនងកម្ពុជា អា​ម៉េ​រិក ទោះបីមាន​ចំណុច​អវិជ្ជមានខ្លះៗក្តី ប៉ុន្តែ គឺមានចំណុចវិជ្ជមាន ចំណុចល្អ​គួរ​លើ​ក​យ​ក​មកបង្ហាញច្រើន ជាពិសេសនៅក្នុង​ដំណាក់​កាល៤​អាណត្តិ នៃប្រ​ធានាធិបតីចុង​​ក្រោយ​នេះ គឺ​គិ​តពី លោក បារ៉ាក់ អូបាម៉ា លោក ដូណាល់ ត្រាំ មកដល់​លោក​ចូបៃឌិន។សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង