ឯកឧត្តម​ វេង​ សាខុន​ អំពាវនាវកុំឱ្យជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់ ពីជនអគតិមួយចំនួន

 ថ្ងៃទី 

កំពង់ចាម÷ឯកឧត្តម​ វេង​ សាខុន​ បាន អំពាវនាវដល់ប្រជាពលរដ្ឋនៅស្រុកកំពង់សៀមខេត្តកំពង់ចាម កុំឱ្យជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់របស់ជនអគតិមួយចំនួនដែលមានចេតនា បំផ្លាញកិត្តិយស និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១២០០នាក់ ក្នុងបរិវេណវត្តកោះមិត្ត​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ នៅរសៀលថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ​២០២២ ឯកឧត្តម​ វេង​ សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និង​ ជាប្រធានការងារថ្នាក់ជាតិចុះជួយ​ស្រុកជើងព្រៃ​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម​ និងស្រុកតំបែរ​ ខេត្តត្បូងឃ្មុំ​ ឯកឧត្តម​ បាន ក្រើនរំលឹកឱ្យពលរដ្ឋទាំងអស់មិនត្រូវជឿពាក្យឃោសនា បោកប្រាស់ មួលបង្កាច់របស់ជនអគតិមួយ ចំនួនដែលមានចេតនាបំផ្លាញកិត្តិយស និងផ្តួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់របស់យើង។ ផ្ទុយទៅវិញយើងជាសមាជិកម្នាក់ៗត្រូវបន្តពង្រឹងជំហរស្មារតី ដើរតាមគោលនយោបាយបក្សដែលមានសម្តេចតេជោជាប្រធានដោយឥតងាករេ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង