មន្រ្តីជំនាញបានឱ្យដឹងថាការបង្កើតបន្ទប់បំបៅដោះកូនស្តង់ដារនៅតាមរោងចក្រសហគ្រាសដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់ទារកក្នុងការបំបៅដោយទឹកដោះម្តាយ

ភ្នំពេញ ថ្ងៃទី 

មន្រ្តីជំនាញបានឱ្យដឹងថា ការបង្កើតបន្ទប់បំបៅដោះកូនស្តង់ដារនៅតាមរោងចក្រសហគ្រាសដើម្បីលើកកម្ពស់អាហារូបត្ថម្ភដល់ទារកក្នុងការបំបៅដោយទឹកដោះម្តាយដើម្បីជួយដល់សុខភាពរបស់ស្រ្តីទារកនិងកុមារនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសុខភាពល្អ។លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ទឹកដោះម្តាយមានគុណតម្លៃចំពោះសុខភាព ការលូតលាស់ផ្នែករាងកាយ ការអភិវឌ្ឍន៍សតិបញ្ញាស្មារតីរបស់កុមារ អាចទប់ស្កាត់មរណភាពទារក កាត់បន្ថយជំងឺរាករូស និងជំងឺរលាកសួតដល់កុមារផងដែរ។លោកជំទាវបានបន្តថា រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំ បានបង្កើតបន្ទប់បំបៅដោះកូនមានលក្ខណ:ស្តង់ដារដំបូងគេនៅកម្ពុជានិងការអប់រំអាហារូបត្ថម នឹងនាំឱ្យរោងចក្រក៏មានផលចំណេញច្រើនលើការកើនឡើងផលិតភាពការងារ និងប្រាក់ចំណូលដល់រោងចក្រព្រោះស្រ្តីមានអារម្មណ៍ល្អក្នុងការបំពេញការងារ និងមានសុខមាភាពល្អប្រសើរ។ លោកបានបញ្ជាក់ថា ការរៀបចំនេះមានការតុបតែងរចនាបានយ៉ាងល្អ និងបំពាក់ដោយសម្ភារឧបករណ៍ល្អស្តង់ដារសក្តិសមជាបន្ទប់បំបៅដោះដ៏សមរម្យសម្រាប់ស្រ្តីបំបៅដោះកូននៅកន្លែងធ្វើការ។សំឡេង« ការបង្កើតនេះមានពេលវេលា ក្នុងការឱ្យកូនគាត់ បៅដោះ ក៏ដូចជាកន្លែងទុកដាក់ កូនគាត់បានសមរម្យ មានអារម្មណ៍ស្ងប់ កក់ក្តៅ ក្នុងការបំពេញការងារ ។ ការបង្កើតបំបៅដោះកូន គឺជាផលចំណេញមួយ ទៅដល់រោងចក្រ ពីព្រោះរោងចក្រទទួលផលចំណេញ ច្រើន មិនមានអវត្តមានបុលិ្គករបស់យើង ។ប៉ុន្តែឥឡូវនេះ បើយើងមានបន្ទប់បំបៅដោះកូន នៅកន្លែងធ្វើការ អញ្ចឹងគាត់អាចមកធ្វើការបានជាប់លាប់ ចង្វាក់ផលិតកម្ម របស់រោងចក្រក៏មានការកើនឡើង ការបង្កើតបន្ទប់បំបៅដោះកូនចំណេញទាំងពេលវេលា ចំណេញទាំងសុខភាពស្ត្រី និងសុខភាពកុមារ ក៏ចំណេញទាំងលទ្ធភាពការងាររបស់រោងចក្រ»។សូមបញ្ជាក់ថា រោងចក្រកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុនតានបៀនកំពង់ធំ មានកម្មករសរុបចំនួន ១២៥៣ នាក់ ក្នុងនោះមានកម្មការិនីសរុបចំនួន១៨៣នាក់ ដែលកំពុងបម្រើការងារនៅ រោងចក្រ៕សម្រួលដោយ ទៀបុណ្ណរី

អត្ថបទដែលជាប់ទាក់ទង