ឈ្មួញបង្កើនដឹក​ជញ្ជូនឈើតាមច្រកដា​ក់ដាំដោយរលូន

TNM(មណ្ឌលគិរី) ៖​បច្ចុប្បន្ននេះមេខ្លោងឈ្មួញឈើដ៏ធំប្រចាំខេត្តមណ្ឌលគិរីនៅតែបន្តប្រើប្រាស់រថយន្តទំនើបៗដឹកជញ្ជូនឈើចេញពីផ្ទះដែលមានម្ចាស់ឈ្មោះយាយរឿនក្នុងភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយពេញទៅដល់មុខសាលាឃុំរមនាក៏បត់ចូលតាមផ្លូលលំក្រួសក្រហមវាងក្រុងសែនមនោរម្យឆ្ពោះទៅ​ច្រកដាក់ដាំយ៉ាងរលូនដែលភាគច្រើនកើតឡើងមិនឈប់ឈរខណៈដែលគេអះអាងថាមន្ត្រីពុករលួយជាមេខ្លោងបង្កឲ្យមានបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី។ដូច្នេះហើយទើបមានសេចក្តីអំពាវនាវឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើទៅវៀតណាមតាមច្រកដាក់ដាក់ដាំជាបន្ទាន់។ដោយហេតុថា​មួយរយៈចុងក្រោយនេះឈ្មួញជាច្រើនដឹកជញ្ជូនឈើចេញទៅវៀតណាមតាមច្រកដាក់ដាំយ៉ាងគំហុកហើយគ្មានមន្ត្រីជំនាញឬ​សមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។យ៉ាងណាក៏ដោយសារព័ត៌មានយើងបានទាក់ទងទៅអ្នកពាក់ព័ន្ធតាមច្រកដាក់ដាំដែរតែមិនអាចទាក់ទងបាន។សម្តេចក្រឡាហោមសខេងមានប្រសាសន៍លើកឡើងខាងលើនេះនៅក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារនិងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តបន្តកាលពីថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាពពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍។សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីនៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេប្រាកដជាមានបញ្ហាជាក់ជាមិនខាន។កាលពីពេលកន្លងមក ទីកន្លែងតំបន់ អូរហ៊ុច បានកើតករណីជួញដូរបទល្មើសឈើប្រណិតជាច្រើនករណី រហូតដល់ជាប់ពាក់ព័ន្ធជាមួយមន្ត្រីតូចធំ នៅក្នុងខេត្តមណ្ឌលគិរី ដូចសម្លកំពឹស។មិនតែប៉ុណ្ណោះ អូរហ៊ុច ក៏ជាកន្លែងកកើតបទល្មើសព្រៃឈើមិនចេះរីងស្ងួតផងដែរ រហូតដល់ក្រុមអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ ហ៊ានសម្លាប់មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីបរិស្ថានឲ្យបាត់បង់ជីវិតចំនួន ២នាក់កាលពីពេលថ្មីៗកន្លងទៅនេះ។ទោះបីចំណុចដ៏រសើបខាងលើ មានបទល្មើសព្រៃឈើ ដែលកន្លងមកធ្លាប់មានការបង្ក្រាប របស់គណៈកម្មការថ្នាក់ជាតិម្ដងមកហើយក្តី។ ប៉ុន្តែពេលនេះ នៅតែមានបទល្មើសព្រៃឈើ កើតមានជាដដែល៕

អត្ថបទដែលជាប់ទាក់ទង