រសួងអប់រំ នឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គេហទំព័រធនធានសិក្សាកម្ពុជា” ជូនដល់គ្រូបង្រៀនដើម្បីពង្រឹងសមត្ថភាពឌីជីថល
ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “គេហទំព័រធនធានសិក្សាកម្ពុជា” ជូនដល់គ្រូបង្រៀនដើម្បីពង្រឹងសមត្ថភាពឌីជីថល។
បើតាមនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ បានឲ្យដឹងថា សិក្ខាសាលានេះ គឺជាតំណភ្ជាប់ពីសិក្ខាសាលាមុន សម្រាប់ផ្តល់ជូន លោកគ្រូ-អ្នកគ្រូ នៅបឋមសិក្សា-អនុវិទ្យាល័យទួលថ្ម បានទទួលចំណេះដឹងពី“គេហទំព័រធនធានសិក្សាកម្ពុជា” ។ ប្រភពដដែល បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលបំណង ណែនាំសិក្ខាកាម ពីអត្ថប្រយោជន៍នៃគេហទំព័រធនធានសិក្សាកម្ពុជា សម្រាប់ទាញយកចំណេះ ទៅប្រើប្រាស់បម្រើដល់ការ បង្រៀន ឱ្យកាន់តែមានប្រសិទ្ធភាព សម្បូរបែប ស្របតាមកំណែទម្រង់វិស័យអប់រំ តាមបែបឌីជីថល ។ គេហទំព័រនេះ ត្រូវបានអភិវឌ្ឍន៍ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំ មធ្យមសិក្សាទុតិយភូមិ ដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ដែលមានផ្ទុកទៅដោយមាតិកា ឌីជីថលដូចជា បទបង្ហាញ ករណីសិក្សា វីដេអូ និងសំឡេង មេរៀនសង្ខេប លំហាត់ សន្លឹកកិច្ចការ ឯកសារបង្រៀន សៀវភៅណែនាំ គោលការណ៍ប្រតិបត្តិ ឯកសារស្រាវជ្រាវ កិច្ចតែងការ ផ្ទាំងរូបភាព គំនូរជីវចលអប់រំ និងល្បែងសិក្សាជាដើម។
សូមបញ្ជាក់ថា គេហទំព័រធនធានអប់រំកម្ពុជា បានផ្តល់នូវធនធានអប់រំសម្បូរបែប ពាក់ព័ន្ធនឹងការ ងារអប់រំ ដើរតួជាបណ្ណាល័យអេឡិចត្រូនិក សម្រាប់គ្រូបង្រៀន សិស្ស និសិ្សត អ្នកសិក្សាស្រាវជ្រាវសាធារណៈ ព្រមទាំងជួយពង្រឹងសមត្ថភាពឌីជីថលគ្រូបង្រៀន អាចឱ្យអ្នកប្រើប្រាស់ បានស្វែងរកមាតិកា ឬ ស្រាវជ្រាវបន្តលើគេហទំព័របន្ថែម៕សម្រួលដោយ ទៀង បុណ្ណរី