អភិបាលខេត្តកំពង់ធំ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនប្រជាពលរដ្ឋនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅឃុំម្សាក្រង

កំពង់ធំ ៖ នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ងួន រតនះ អភិបាលខេត្តកំពង់ធំ បានអញ្ជើញបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលប្រមុខរាជរដ្ឋភិបាល បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅ និងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ មានចំនួន ៩.១១៤គ្រួសារ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងពិធីនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងស្រុក លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋផងដែ ។

មានប្រសាសន៍ក្នុងពិធីនោះឯកឧត្តម ងួន រតនះ បានថ្លែងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺការចុះបញ្ជីដីធ្លី បញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី ហើយការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋព្រោះមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋម្ចាស់ដីដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ ជាឯកសារសំអាង រឹងមាំបើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើន។

ឯកឧត្តម បានបញ្ជាក់បន្ថែមអំពីនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើតាមដំណាក់ គឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី។ ចំពោះការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរយៈពេល១៥ថ្ងៃដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថាន ភាពគ្រួសារ និងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ចុះបញ្ជីចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។

ចុងក្រោយឯកឧត្តម អភិបាលខេត្ត ក៏បានរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ឱ្យត្រៀមលក្ខណៈទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅដើមខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាដើម្បីជ្រើសរើសមេដឹកនាំមូលដ្ឋានដែលខ្លួនស្រឡាញ់ តាមបែបលទ្ធិប្រជាធិបតេយ្យ ។ ឆ្លៀតក្មុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវដល់បងនប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបងប្អូនប្រជាពលរដ្ឋដែលមិនទាន់ បានចាក់វ៉ាក់សាំងដូសជំរុញទី៣ និងទី៤ សូមអញ្ជើញទៅចាក់វ៉ាកសាំងឱ្យបានគ្រប់គ្នា ព្រោះការចាក់បាក់សាំងបង្កើនភាពស៊ាំក្នុងខ្លួន ធ្វើឱ្យយើងមិនឆ្លងជំងឺកូវីដ១៩ ប្រសិនបើមាន ការឆ្លងវាមិនមានហានីភ័យដល់អាយុជីវិត ៕សម្រួលដោយ ទៀង បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង